បន្ទាយមានជ័យ៖ កម្មករសំណង់ម្នាក់ធ្វើការធ្លាក់ពីលើអគារ បណ្តាលសន្លប់របួសធ្ងន់ អាចប៉ះពាល់ឆ្អឹងខ្នង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ នៅអគារដីសស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ត្រី ឆៃ ដែន នាយប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅប្រាប់ថា ៖ មានជនរងគ្រោះម្នាក់ ជាជាងសំណង់ បានរអិលជើងធ្លាក់ពីលើអគារមកដី បណ្តាលសន្លប់របួសធ្ងន់ ប៉ះពាល់ចង្កេះមិនអាចងើបរួច មិនទាន់បានដឹងធ្លាក់ពីលើអគារជាន់ទីប៉ុន្មាននៅឡើយទេ ដែលអគារកសាងនេះ មានកម្ពស់៧ជាន់ ហើយត្រូវបានក្រុមសង្គ្រោះដឹកកាន់មន្ទីពេទ្យ។
អ្នកដឹងនិងឃើញហេតុការណ៍បញ្ជាក់ថា៖ នៅពេលជនរងគ្រោះធ្លាក់ពីលើអគារ បានដឹងថារអិលជើងធ្លាក់ តែមិនទាន់ដឹងច្បាស់នៅជាន់ទីប៉ុន្មាននៅឡើយទេ ហើយគ្រោះថ្នាក់នេះត្រូវមេការសំណង់បានយកចិត្តទុកដាក់ និងតាមទៅមើលជនរងគ្រោះនៅមន្ទីពេទ្យ តែមិនទាន់បានសំណងគ្រោះថ្នាក់ការងារត្រូវអ្នកម៉ៅការសំណងចេញសំណងព្យាបាល។
ប្រជាពលរដ្ឋនៅក្បែបញ្ជាក់ថា៖ជនរងគ្រោះដែលធ្លាក់ពីលើអគារអាចធ្លាក់ពីផ្នែកខាងក្រៅអគារ ទើបរអិលជើងធ្លាក់មកដីបណ្តាលសន្លប់ឈឹង អាចបណ្តាលមកពីធ្វើការងារសំណង់ធ្វេសប្រហែសនិងគ្មានការប្រុងរយ័ត្នទើបគ្រោះថ្នាក់កើតឡើង៕(ប៊ុន ធឿន)
