ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

មានប្រពន្ធហើយ មានសង្សារទៀត! ខឹងសង្សារឈប់ស្រលាញ់ យកអាខោនប្រពន្ធបង្ហោះជេរ« ពួកមីនៅខេត្តតាកែវសុទ្ធតែសំផឹង» ទម្លាក់កំហុសឲ្យប្រពន្ធ ចុងក្រោយគុក !

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនបុរសម្នាក់កាន់ហ្វេសប៊ុកអតីតប្រពន្ធឈ្មោះ ស្រី ឡូត បង្ហោះFacebook ជេរប្រមាថ ” ពួកមីនៅខេត្តតាកែវសុទ្ធតែសំផឹង!

(តាកែវ) ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម វ៉ី សំណាង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ក្រោយផ្ទុះការប្រតិកម្មពីបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្ត ពាក់ព័ន្ធគណនីហ្វេសប៊ុក ឈ្មោះ ស្រី ឡូត ដែលបានបង្ហោះខ្លឹមសារជេប្រមាថប៉ះពាល់កិត្តិយសស្រ្តីនៅខេត្តតាកែវ។

សូមបញ្ជាក់ជូនករណីនេះ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការស្រាវជ្រាវ ដោយជំនាញ កំណត់មុខសញ្ញាបានភ្លាមៗ ឈានដល់ការឃាត់ខ្លួនឈ្មោះ មាន សង្ហារ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រផលិតកាបូប នៅចោមចៅរាជធានីភ្នំពេញ។

ចំពោះមូលហេតុនៃការបង្ហោះខ្លឹមសារបែបនេះ ដោយសារឈ្មោះមាន សង្ហារ ខឹងប្រពន្ធរបស់ខ្លួនឈ្មោះ ស្រី ឡូត ដែលបានបំបែកបំបាក់នារីជាសង្សារក្រោយរបស់ខ្លួន ឈ្មោះ អឿន សៀវម៉ី ដែលរស់នៅខេត្តតាកែវ មុខរបរលក់អនឡាញ ក្នុងគោលបំណងទម្លាក់កំហុសឱ្យប្រពន្ធទទួលខុសត្រូវចំពោះមុខច្បាប់ និងខឹងសង្សារថ្មីឈ្មោះ អឿន សៀវម៉ី ដែលបដិសេដឈប់ស្រឡាញ់ខ្លួន។

បច្ចុប្បន្នករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវីធីផងដែរ៕
   

 

អត្ថបទដែលជាប់ទាក់ទង