ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ត្រីកំពុងរងគ្រោះចំនួន​១១ក្បាល ក្នុងនោះមានត្រីរាជ១ក្បាលទម្ងន់ ៤២គីឡូក្រាម ត្រូវបានលែងចូលក្នុង​ទន្លេសាបវិញ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជល​ផលទឹកសាប នៃរដ្ឋបាលជលផល ម្ចាស់ដាយត្រី សហការជាមួយ​គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីកំពុងរងគ្រោះ ចូលទៅក្នុង​ទន្លេសាបវិញ។ ប្រភេទត្រីកំពុងរងគ្រោះ ដែលបានលែងនោះ មានរហូតដល់​ចំនួន​១១ក្បាល ក្នុងនោះ មានត្រីរាជចំនួន១ក្បាល មានទម្ងន់ ៤២គីឡូក្រាម ប្រវែង១៥០សង់ទីម៉ែត្រ និងត្រីប្រាចំនួន១០ក្បាលទៀតដែលមាន​ទម្ងន់​ចាប់ពី១០ ទៅ២៥គីឡូក្រាម និងប្រវែងចាប់ពី ១១០ ទៅ ១៥០សង់​ទីម៉ែត្រ។

នេះជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ ដែលក្រុមការងារបានលែងត្រីក្នុងថ្ងៃ​ពេញ​បូណ៌មី ចុងក្រោយបំផុត ក្នុងឆ្នាំ២០២៥នេះ សបញ្ជាក់ឱ្យ​ឃើញអំពីការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ក្នុងការការពារ និងថែរក្សាធន​ធាន​ជលផលទន្លេមេគង្គ ឱ្យមាននិរន្តរភាព។

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជល​ផលទឹកសាប នៃរដ្ឋបាលជលផល សូមថ្លែងអំណរគុណដល់ក្រុម​ការងារ​ពាក់ព័ន្ធ​ទាំងអស់ ក៏ដូច​ជាម្ចាស់ដាយត្រីលេខ២សេ និង២ដេ ដែលបានចូលរួម​យ៉ាងសកម្ម ក្នុងការជួយសម្រួលដល់ក្រុមការងារស្រាវជ្រាវចុះទៅ​បំពាក់​ស្លាក​ដើម្បីសិក្សា និងស្វែងយល់ពីការផ្លាស់ទី ជម្រកនៅរដូវប្រាំង និងលែង​ត្រី​ចូលទៅជម្រកធម្មជាតិវិញ៕

អត្ថបទដែលជាប់ទាក់ទង