ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

កោះហៅមេប៉ុស្តិ៍ជ្រោយចង្វារ មកសួរនាំជាបន្ទាន់ ក្រោយមានគេបង្ហោះថា លោកមេប៉ុស្តិ៍ដេញប្រជាពលរដ្ឋចេញពីប៉ុស្តិ៍មិនជួយទទួលដោះស្រាយ ករណីជនជាតិចិនម្នាក់ដេកលក់លើម៉ូតូកង់៣

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស បានអញ្ជើញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ មកសួរនាំបំភ្លឺជាបន្ទាន់ ក្រោយឃើញមានការផ្សព្វផ្សាយតាមបណ្តាញសង្គមចោទថា លោកនាយប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដេញប្រជាពលរដ្ឋចេញពីប៉ុស្តិ៍នគរបាលរដ្ឋបាលមិនជួយទទួលដោះស្រាយករណីជនជាតិចិន០១នាក់ដេកលក់លើម៉ូតូកង់៣ (PassApp) របស់ខ្លួនមិនក្រោក។

សូមបញ្ជាក់ថា: តាមណែនាំរបស់ឯកឧត្តមស្នងការ ចំពោះមន្ត្រីដែលបំពេញភារកិច្ច អនុវត្តការងារមិនបានត្រឹមត្រូវដោយគ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ និងបម្រើមិនល្អក៏ដូចជាប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ ក្នុងករណីស្រាវជ្រាវរកឃើញមន្រ្តីនោះពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺនឹងប្រឈមទទួលរងវិន័យរបស់នគរបាលជាតិដោយមិនលើកលែងឡើយ។

ដំណើររឿង: នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទីព្រឹក មានអ្នករត់កង់បី ( PassApp ) ផ្លាកលេខ ភ្នំពេញ 1LF-4963 ពណ៌ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកកង់បីខាងលើ មកឈប់នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ហើយអ្នកបើកបរកង់បីនោះបានចូលមករាយការណ៍ថា មានជនជាតិចិន ០១នាក់បានដេកលក់នៅលើកង់បីរបស់គាត់ ហើយដាស់មិនងើប ពេលទទួលបានពត៌មាន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ បានដើរទៅមើលជនជាតិចិននោះ ក៏បានឃើញជនជាតិចិននោះកំពុងដេកក្នុងកង់បី មន្ត្រីនគរបាលក៏បានសួរទៅអ្នកបើកបរកង់បីនោះពីដំណើររឿង អ្នកបើកបរកង់បីនោះបាននិយាយប្រាប់ថា នៅវេលាម៉ោងប្រហែល ៥:០០នាទីព្រឹក (ថ្ងៃដដែល) គាត់បានដឹកជនជាតិចិន នោះចេញពីការ៉ាស់សាំងតេលា រង្វង់មូល ព្រហ្មមុខបួន ជ្រោយចង្វារ ទៅផ្សារទំនើប អ៊ីអន ៣ ហើយដឹកមកវិញដល់ចំណុចរង្វង់មូល វិមានឯករាជ្យ ជនជាតិចិន នោះក៏បានដេក ដាស់មិនងើប គាត់ក៏ដឹកមកការ៉ាស់សាំងតេលារង្វង់មូលព្រហ្មមុខបួននោះវិញ ហើយសួរនាំអ្នកជិតៗនោះថាជនជាតិចិននោះមកពីណា ? គេក៏ប្រាប់គាត់ថា ដឹកយកទៅប៉ុស្តិ៍ទៅ បន្ទាប់មកគាត់ក៏ដឹកជនជាតិចិននោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ។

មន្ត្រីនគរបាលម្នាក់ក៏បានដាស់ជនជាតិចិន នោះតែគាត់មិនងើបឡើយ គ្រាន់តែបើកភ្នែកមើល ហើយស្រែកហឹះ!រួចក៏បិទភ្នែកដេកទៅវិញទៅ។ ក្រោយពីដាស់ជនជាតិចិននោះ មិនងើប មន្ត្រីប៉ុស្តិ៍ក៏ចូលមកប៉ុស្តិ៍ហើយ រាយការណ៍ជូនលោកនាយប៉ុស្តិ៍ ខណៈនោះលោកនាយប៉ុស្តិ៍ក៏ប្រាប់ឲ្យអ្នកបើកបរកង់បីនោះដឹកគាត់យកទៅពេទ្យទៅ ហើយបុរសនោះក៏ដឹកជនជាតិចិនចេញទៅបាត់ ទើបបន្ទាប់មកឃើញបុរសអ្នករត់កង់៣ខាងលើបានបង្ហោះព័ត៌មានតាមបណ្តាញសង្គម ចោទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារដេញគាត់ចេញពីប៉ុស្តិ៍មិនជួយទទួលដោះស្រាយករណីជនជាតិនោះ៕

អត្ថបទដែលជាប់ទាក់ទង