ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ឯកឧត្តម ហេង រតនា ៖ បុរសម្នាក់កំពុងភ្ជួរដីចម្ការចេក​ ផ្ទុះមីនខ្ទេចត្រាក់ទ័រ មនុស្សដាច់ជើងម្ខាង! នេះជាសំណល់គ្រាប់មីនតោនពីសង្គ្រាមតាំងពីមុនឆ្នាំ១៩៩៨! គ្រោះថ្នាក់នេះក៏សបញ្ជាក់ថា​ សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានថ្មីនេះ​ នឹងបន្តគំរាមកំហែងសុខសុវត្ថិភាពជនស៊ីវិលក្នុងរយៈពេលវែងទៅមុខបន្ថែមទៀត

បាត់ដំបង ៖ យោងតាមការបង្ហោះរបស់ឯកឧត្តម ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥នេះ​ មានករណីផ្ទុះគ្រាប់មីនតោននៅភូមិអន្លង់ស្តី ឃុំបូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

គ្រោះថ្នាក់នេះបានកេីតឡេីងក្នុងកំពុងពេលភ្ជួរដីចម្ការចេក​ បណ្តាលអ្នកបេីកបរត្រាក់ទ័ររងរបួសធ្ងន់ដាច់ជេីងម្ខាង​ និងខូចខាតត្រាក់ទ័រទាំងស្រុង​ នេះជាសំណល់គ្រាប់មីនតោនពីសង្គ្រាមតាំងពីមុនឆ្នាំ១៩៩៨! ។

គ្រោះថ្នាក់នេះក៏សបញ្ជាក់ថា​ សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានថ្មីនេះ​ នឹងបន្តគំរាមកំហែងសុខសុវត្ថិភាពជនសុីវិលក្នុងរយៈពេលវែងទៅមុខបន្ថែមទៀត។

Afternoon 19th December 2025, there was an anti vehicle landmine incident in Phnom Prek District, Battambang province. This AT landmine incident was the remnants of war before 1998. Tractor’s driver was very serious wounded (lost one leg) and completely destroyed tractor!. This proves that the current Cambodia-Thai war will leave a certain number of remnants of war to become long term threats to civilians.
  

អត្ថបទដែលជាប់ទាក់ទង