ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ឃាត់​ខ្លួនមនុស្ស​ ៤​នាក់​ពាក់ព័ន្ធ​ករណីបង្ហោះ​​ដ្រូ​ន នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ មនុស្ស​ចំនួន​ ០៤​នាក់​ត្រូវ​បាន​កម្លាំង​កងការពារ​សន្តិសុខ​របស់​វិទ្យាស្ថាន​នាយទាហាន​ចម្រុះ (​ថ្លុក​តា​សេក​) បាន​ឃាត់ខ្លួន ខណៈ​ដែល​មនុស្ស​ទាំង ​០៤​នាក់​ខាងលើ​ធ្វើ​សកម្មភាព​បង្ហោះ​យាន​គ្មាន​មនុស្ស​បើក ​(​ដ្រូ​ន​) នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ ​៤ ដើម្បី​រុករក​រ៉ែ ក្នុង​កំឡុង​ពេល​ដែល​រដ្ឋបាល​ខេត្តកំពង់ស្ពឺ និង​ទូ​ទាំង​ប្រទេស​ធ្វើការ​ហាមឃាត់​ ។

ការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ០៤​នាក់​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ​១០ ​និង ​៤០​នាទី​ព្រឹក​ថ្ងៃ​ទី ​២៩ ខែធ្នូ ឆ្នាំ ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៩១​ ទៅ​លេខ​ ៩២ ស្ថិត​នៅ​ក្នុងភូមិ​ទី​ ៣ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រី​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​មនុស្ស​ទាំង​ ០៤​នាក់​ខាងលើ គឺ​នៅ​វេលា​ម៉ោង ​១០​ និង ​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​ ២៩ ខែធ្នូ ឆ្នាំ​ ២០២៥ កម្លាំង​កងការពារ​សន្តិសុខ​របស់​វិទ្យាស្ថាន​នាយទាហាន​ចម្រុះ (​ថ្លុក​តា​សេក​) បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ​០៤​នាក់ ៖ ទី​ ១-​ឈ្មោះ សំ រាជ ភេទ​ប្រុស អាយុ​ ៣១​ឆ្នាំ រស់នៅ​ក្នុងភូមិ​សំពោង​ជ័យ ឃុំ​សំពោង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ទី ​២-​ឈ្មោះ យន់ ប៊ុ​ន​ឆាយ ភេទ​ប្រុស អាយុ ​៤៩​ឆ្នាំ រស់នៅ​ក្នុងភូមិ ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ទី​ ៣-​ ឈ្មោះ មៀ​ច វិបុលរាជ្យ ភេទ​ប្រុស អាយុ​ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ និង​ទី ​៤-​ ឈ្មោះ ទូច វ​ណ្ណា ភេទ​ប្រុស អាយុ​ ៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិក​ន្ទ្រា​ន ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង មនុស្ស​ទាំង ​០៤​នាក់​ជា​ក្រុមការងារ​ក្រុមហ៊ុន​ឯកជន​រុករក​រ៉ែ​ប្រេង ដែល​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល សហការ​ជាមួយ​ក្រសួង​រ៉ែ​និង​ថាមពល​ ដែល​បាន​ធ្វើ​សកម្មភាព​បង្ហោះ​យាន​គ្មាន​មនុស្ស​បើក ​(​ដ្រូ​ន​) នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៩១-៩២ ស្ថិត​នៅ​ភូមិ​ទី​៣ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ខាងលើ ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឱ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​ខាង​វិទ្យាស្ថាន​បាន​ប្រគល់​ជូន​នគរបាល​ស្រុក​ភ្នំស្រួច​ដូច​ខាងក្រោម​ ៖
-​មនុស្ស​ចំនួន ​០៤​នាក់
-​ទូរ​សព្ទ​ដៃ​ចំនួន ​០៤​គ្រឿង ( IPHONE 03)(Samsung 01)
-​កុំព្យូទ័រ laptop ចំនួន ​០៣​គ្រឿង​( Apple 01) (Dell 02)
-​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ០៤​សន្លឹក

-​ម៉ាស៊ីន​ចុច GPS ចំនួន​ ០១​គ្រឿង
-​កាបូបស្ពាយ​ចំហៀង​ចំនួន ​០១ ពណ៌​ខ្មៅ
-​រថយន្ត​ ០១​គ្រឿង​ម៉ាក toyota highlander ពណ៌​មាស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-9928 ។
-​ចំពោះ​វត្ថុ​តាង​ដ្រូ​នខា​ង​វិទ្យាស្ថាន​ដកហូត​រក្សា​ទុក ​។

បច្ចុប្បន្ន​មនុស្ស​ទាំង ​០៤​នាក់​ត្រូវ​បាន​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច បណ្តោះអាសន្ន​សិន ​៕

អត្ថបទដែលជាប់ទាក់ទង