ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

បងថ្លៃនឹងប្អូនថ្លៃ ផឹកស៊ីចាំស្រាខ្លាំងស្រវឹងទាស់សម្តីគ្នា បញ្ចេញក្បាច់គុនផ្អើលអ្នកជិតខាង ត្រូវសមត្ថកិច្ចនាំមកអប់រំ កុំឲ្យមានលើកទី២

រាជធានីភ្នំពេញ​៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរស២នាក់ដែលត្រូវជាបងថ្លៃនឹងប្អូនថ្លៃ នឹងគ្នា ស្រវឹងស្រាទាស់សម្តីគ្នា នៅពេលផឹកស៊ី ហើយវាយគ្នាទៅវិញទៅមក នៅទួលពង្រ សង្កាត់ចោមចៅ១ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កោះហៅមកសួរនាំ ហើយបន្ទាប់មកសមត្ថកិច្ចបានអប់រំនិងឲ្យធ្វើកិច្ចសន្យា ដោយថែមទាំងមានការធានាពីក្រុមគ្រួសារ ហើយពួកគេទទួលស្គាល់កំហុសនិងបានសុំទោសជាសាធារណៈ ដោយសន្យាមិនឲ្យកើតមានបង្កបញ្ហាជម្លោះប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់ ជាលើកទី២ទៀតឡើយ!

សូមបញ្ជាក់ថា:កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២២និង៣០នាទី នៅចំណុចលើផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានការកើតហេតុបង្កភ្ញាក់ផ្អើល បុរស២នាក់វាយគ្នាទៅវិញទៅមក រវាងឈ្មោះ ជួប ចូច ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិងឈ្មោះ មុំ ឈន់ ភេទប្រុស ជនជាតិខ្មែរ អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមិនបណ្តាលឲ្យរបួសស្នាមអ្វីនោះទេ
មូលហេតុៈ. ទំនាស់ពាក្យសំដីពេលផឹកសុីបង្កជាហិង្សាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង