ជនណាឆក់ឱកាសដំឡើងថ្លៃប្រេងឥន្ទនៈ ខុសពីការណែនាំរបស់ក្រសួង និងទទួលរងវិធានការចំនួន ២ពីរដ្ឋបាលខេត្តកំពង់ធំក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យឆាបឆេះ នករណីជម្លោះគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់ដកកាំភ្លើង ផ្អើលនៅស្ទឹងមានជ័យ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ !ឆ្នាំនេះ! រថយន្តក្រុង ចំនួន ៦០០គ្រឿង ដឹកបងប្អូនទៅស្រុកកំណើតមិនយកប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ក្នុងចាប់ពីថ្ងៃទី៦-៨ខែមីនា នឹងមានការធ្លាក់ភ្លៀងនៅតំបន់មួយចំនួនរាជរដ្ឋាភិបាលជប៉ុន នឹងបន្តខិតខំជំរុញការអនុវត្តយ៉ាងប្រាកដប្រជា នៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្ឈ្មួញទិញស្រូវប្រាំងកំពុងធ្លាក់តំលៃនៅថ្ងៃនេះស្រូវប្រភេទ(អូរអឹម)តែស្រូវស្រង៉ែនិងសែនក្រអូបធម្មតាស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ ——សេចក្ដីថ្លែងការណ៍ ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសរដ្ឋបាលរាជធានីភ្នំពេញ កំណត់ឱ្យក្រុមហ៊ុនកង់បី តាក់ស៊ីតាមអេបAppsចំនួន៥ចំណុច ដើម្បីប្រកបអាជីវកម្ម ជៀសវាងកើតមានជម្លោះបន្ដទៀត

ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ករណីរំលោភយុវតីម្នាក់ដែលមានសតិមិនគ្រប់ និងជាជនភៀសសឹកមកពីខេត្តបាត់ដំបង ដែលមកសម្រាកនៅផ្ទះជួលមួយកន្លែង

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយបាន:រំលោភសេពសន្ថវៈ ទៅលើយុវតីម្នាក់ដែលមាន វិប្បល្លាសស្មារតីនិងជាជនភៀសសឹកមកពីខេត្តបាត់ដំបង ដែលមកសម្រាកនៅផ្ទះជួលមួយកន្លែង នៅស្រុកកណ្តាលស្ទឹង ។

សមត្ថកិច្ចនគរបាលស្រុកកណ្តាល បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅចំណុច ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ​ ធឿង សំណាង ភេទប្រុស អាយុ៤១ ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ បើកបរ(ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះមាន អាយុ១៨ ឆ្នាំ រស់នៅផ្ទះជួលក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។(ជនភៀសសឹក) និងមានសតិមិនគ្រប់ ឬក៏ហៅថា វិប្បល្លាសស្មារតី ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា បើតាមការបំភ្លឺរបស់ម្ដាយក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៩៖០០នាទី ម្ដាយរបស់ជនរងគ្រោះនិងកូនស្រីម្នាក់ បានធ្វើការភៀសសឹកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារមានសង្គ្រាមឈ្លានពានពីប្រទេសថៃ មកលើប្រទេសកម្ពុជា ហើយបានមកស្នាក់នៅផ្ទះជួលមួយកន្លែងជាមួយប្តីរបស់ខ្លួនដែលស្ថិតនៅភូមិស្រុកធំ ឃុំជើងកើប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានគ្នា០៤នាក់ ឪពុកម្តាយនិងកូនស្រី០២នាក់ (២នាក់នេះមានម្នាក់ជាជនរងគ្រោះដែលនាង មានសតិមិនគ្រប់) ។ តាំងពីមកស្នាក់នៅផ្ទះជួលនេះមក ជនរងគ្រោះតែងតែដើរចេញក្រៅ និងបង្កបញ្ហានៅក្នុងផ្ទះជាញឹកញាប់ ទោះជាក្រុមគ្រួសារអប់រំក៏គាត់មិនព្រមស្ដាប់ដែរ រួចម្ដាយជនរងគ្រោះបាននាំជនរងគ្រោះទៅ មណ្ឌលសុខភាពសៀមរាប ដើម្បីពិនិត្យសុខភាព និងមន្ទីរពេទ្យផ្នែកវិប្បល្លាស ក្នុងស្រុកកណ្តាលស្ទឹង ផងដែរ។

របាយការណ៍របស់សមត្ថកិច្ចបន្តថា លុះមកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៩:០០នាទីបានបាត់ជនរងគ្រោះ ហើយម្ដាយជនរងគ្រោះបានដើររក និងសួរនាំអ្នកជិតខាង តែនៅតែរកពុំឃើញ។ បន្ទាប់មកនៅវេលាម៉ោង១៩:០០នាទី ទើបមានអ្នកជិតខាងបានប្រាប់ម្ដាយជនរងគ្រោះថា៖ កូនស្រីបងតែងតែទៅលេងជាមួយ ជាមួយ ឈ្មោះ ធឿង សំណាង ភេទប្រុស ដែលមានបន្ទប់ជួលនៅក្បែរកាំជណ្តើរជាន់ទី២ បន្ទាប់មកម្ដាយជនរងគ្រោះបានដើរឡើងទៅមើល ឃើញបន្ទប់នោះបិទទ្វារ រួចបានគោះទ្វារចំនួន៤ទៅ៥ដង ទើប ជនសង្ស័យ បានបើកទ្វារឲ្យ ហើយជនសង្ស័យស្លៀកកន្សែងពោះគោ មិនពាក់អាវ នោះទេ ម្ដាយជនរងគ្រោះបានសួរជនសង្ស័យថា៖មានឃើញកូនស្រី(ជនរងគ្រោះ) ទេ ជនសង្ស័យបានឆ្លើយថា៖គ្មានឃើញទេ ម្ដាយជនរងគ្រោះនិយាយទៀតថា៖ សុំចូលឆែកបន្ទប់ជនសង្ស័យបន្តិច ជនសង្ស័យមិនព្រមឲ្យចូលឆែកទេ និង បានឈររាំងផ្លូវ ម្ដាយជនរងគ្រោះបានស្រែកហៅជនរងគ្រោះជាច្រើនដងដោយស្រែកហៅកូន ភ្លាមនោះម្ដាយជនរងគ្រោះបានលឺ ជនរងគ្រោះ បានឆ្លើយពីបន្ទប់ទឹករបស់ជនសង្ស័យ បន្ទាប់មកម្ដាយជនរងគ្រោះបានសុំជនសង្ស័យ ទៅយកកូន ហើយជនសង្ស័យ នៅតែឈររាំងមាត់ទ្វារ មិនឲ្យចូលទៅទេ ម្ដាយជនរងគ្រោះនិយាយទៀតថា៖ បើមិនឲ្យចូលខ្លួនទៅប្តឹងសមត្ថកិច្ចហើយ ជនសង្ស័យបានតបវិញថា៖ មិនដឹងទេ ទៅប្ដឹងណាប្តឹងទៅ ។បន្ទាប់មក អ្នកជិតខាងបានប្រាប់ម្ដាយជនរងគ្រោះថា៖ឃើញជនរងគ្រោះ បានរត់ចេញពីបន្ទប់ជនសង្ស័យ ចេញទៅបាត់ហើយ។

លុះមកដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ម្ដាយជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំជើងកើប និងរាយការណ៍មកកម្លាំងជំនាញប្រឆាំងការជួញដូរនិងការពារអនីតិជន ធ្វើការឃាត់ខ្លួនជនសង្ស័យនិងបានកសាងសំណុំរឿងបញ្ជូនទៅតាម
ផ្លូវច្បាប់។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ថា រូបខ្លួនបានជួបជាមួយជនរងគ្រោះដែរនៅអង្គុយលេងនៅជិតបន្ទប់ជួលរបស់ខ្លួន បាននិយាយថា ហេវណាស់ ពេលនោះជនសង្ស័យនិយាយថា មិចមិនទៅផ្ទះហូបបាយ បន្ទាប់មកជនរងគ្រោះថា ម៉ាក់ដើរលេងបាត់ហើយចាក់សោរបន្ទប់ជាប់ ពេលនោះជនសង្ស័យបានឲ្យលុយទៅជនរងគ្រោះចំនួន២០០០រៀល ហើយពេលនោះជនរងគ្រោះបានហៅជនសង្ស័យថា ប៉ា រួចជនសង្ស័យបានដើរមកបន្ទប់ជួលវិញ ។ លុះមកដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦វេលាម៉ោង១៧:០០នាទីជនសង្ស័យបានចេញពីធ្វើការនៅម្តុំព្រែកជ្រៃ រាជធានីភ្នំពេញ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូ ដើម្បីមកផ្ទះជួលវិញ មកដល់បន្ទប់ជួលបានជួបជនរងគ្រោះនៅឈរលេងនៅជិតបន្ទប់ជួលជនសង្ស័យ ហើយជនរងគ្រោះបានមកសុំលុយជនសង្ស័យយកទៅរៀនស្អែក រួចជនសង្ស័យនិយាយថា ប៉ាអត់មានលុយទេ ជនសង្ស័យនិយាយថា ទាល់តែប៉ាទៅដកលុយសិនរួចបានដើរទៅដកលុយ ហើយជនសង្ស័យបានយកម៉ូតូទៅទុកហើយក៏ដើរទៅក្នុងបន្ទប់ លុះដល់ វេលាម៉ោង១៩:៣០ នាទី ជនរងគ្រោះបានមកគោះទ្វារបន្ទប់ជួលជនសង្ស័យ។ ជនសង្ស័យបានបើកទ្វាមកក៏ឃើញជនរងគ្រោះហើយជនរងគ្រោះបានដើរចូលមកក្នុងបន្ទប់ ជួលជនសង្ស័យ ហើយនិយាយថា ប៉ាខ្ញុំរងាណាស់សុំឱប តិចមក បន្ទាប់មកជនសង្ស័យបានឱបថើបហើយក៏បានដេក ធ្វើសកម្មភាពរហូតដល់បានសម្រេចចំនួនមួយដង រួចជនរងគ្រោះបានទៅផ្ទះវិញទៅ បន្ទាប់មកនៅថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២៦ ក៏មានសមត្ថកិច្ចបានមកដល់រួចក៏ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងតែម្តង។

ជនសង្ស័យឆ្លើយទៀតថា កន្លងមកជនសង្ស័យនិងជនរងគ្រោះពុំធ្លាប់មានទំនងសេ្នហាជាមួយគ្នាពីមុនមកនោះទេ រហូតដល់ថ្ងៃកើតហេតុខាងលើនេះ ។ លុះមកដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ម្ដាយជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំជើងកើប និងរាយការណ៍មកកម្លាំងជំនាញប្រឆាំងការជួញដូរនិងការពារអនីតិជន ធ្វើការឃាត់ខ្លួនជនសង្ស័យនិងបានកសាងសំណុំរឿងបញ្ជូនទៅតាម
ផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ អែលមេសា
    

អត្ថបទដែលជាប់ទាក់ទង