ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង៖ លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល ចេញដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អាចយកទៅប្រើប្រាស់ជំនួសអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន ក្នុងការស្នើសុំសេវាទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន រួមទាំងធនាគារផងដែរ បងប្អូនអាចអញ្ជើញមកដាក៉ពាក្យស្នើសុំផ្ទាល់នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរៀងរាល់ម៉ោងធ្វើការ
យោងតាមការបង្ហោះរបស់លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បង្ហោះនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះទាំងស្រុងថា លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល ចេញដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អាចយកទៅប្រើប្រាស់ជំនួសអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន ក្នុងការស្នើសុំសេវាទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន រួមទាំងធនាគារផងដែរ។
បងប្អូនអាចអញ្ជើញមកដាក៉ពាក្យស្នើសុំផ្ទាល់នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរៀងរាល់ម៉ោងធ្វើការ។

