ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

បងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូដែលគ្រូបោះសៀវភៅសិស្សចោលព្រោះមិនកត់មេរៀន , ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ៖ ខ្ញុំគិតថាតិចផង​ សម្រាប់ទឹកចិត្តគ្រូដែលបានប្រឹងប្រែងដេីម្បីសិស្សល្អ​ នឹងមានអនាគតរុងរឿង​ បេីទោះបីជាគាត់បច្ចុប្បន្ននៅតែជាគ្រូដដែលក្តី

បងប្អូនពិតជាបានជ្រាបហើយជុំវិញឃ្លីបវីដេអូមួយលើបណ្តាញសង្គម ដែលអ្នកគ្រូបានបោះសៀវភៅសិស្សចោល ដោយសារសិស្សមិនកត់មេរៀន ។ ទិដ្ឋភាពនេះបង្ហាញពីការខកចិត្តរបស់អ្នកគ្រូដែលប្រៀបដូចជាម្តាយទី២ ខិតខំផ្តល់ចំណេះវិជ្ជារដល់កូនៗ ឲ្យធំឡើងក្លាយជាទំពាំងស្នងឬស្សី មានចំណេះដឹងជាប់ខ្លួន កសាងប្រទេសជាតិឲ្យកាន់តែរឹងមាំ កុំឲ្យសត្រូវមើលងាយ តែបែរជាកូនៗមិនកត់មេរៀន មិនយកចិត្តទុកដាក់ ដល់ថ្នាក់អ្នកគ្រូបោះសៀវភៅចោលទៅហើយ នៅអាចសើច អាចកាន់ទូរសព្ទថត សប្បាយទៀត ។

ប្រធានបទនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ស៊ែរបន្តជាច្រើនដែលភាគច្រើន ពួកគាត់លើកទឹកចិត្តដល់អ្នកគ្រូលោកគ្រូ ពិសេសសូមឲ្យប្អូនៗទាំងអស់ ប្តូរអរិយាបទឡើងវិញ ខិតខំរៀនសូត្រ ទាន់អ្វីៗមិនទាន់ហួសពេល ។

ក្នុងនោះ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី បានបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ថា ខ្ញុំឃេីញវីដេអូដែលអ្នកគ្រូបានបោះសៀវភៅពីលេីចុះក្រោម​ ព្រោះតែសិស្សមិនកត់មេរៀនតាមការណែនាំ។ សកម្មភាពនេះ​ បេីធៀបនឹងកាលពីខ្ញុំរៀនថ្នាក់មធ្យមសិក្សាចំណេះដឹងទូទៅ​ គឺខ្ញុំគិតថាតិចផង​ សម្រាប់ទឹកចិត្តគ្រូដែលបានប្រឹងប្រែងដេីម្បីសិស្សល្អ​ នឹងមានអនាគតរុងរឿង​ បេីទោះបីជាគាត់បច្ចុប្បន្ននៅតែជាគ្រូដដែលក្តី។

ខ្ញុំធ្លាប់គ្រូវាយខ្នង​ វាយក្រញ៉ក្រចក​ ឈរមុខថ្នាក់​ ព្រោះខូចពេលនោះ​ តែនិយាយដោយស្មោះ​ មិនដែលមានចិត្តខឹងគ្រូ​ ឬចងចិត្តប្រេីពាក្យអសុរសដល់អ្នកមានគុណទេ។ ពិតណាស់ថា​ ការបង្រៀនសម័យទំនេីប​ វាមិនដូចការបង្រៀនទាំងស្រុងពេលនេះធៀបនឹងសម័យកាលមុន​ យេីងជាសិស្សគប្បីត្រូវដឹងពីតួនាទី​ និងប្រឹងប្រែងក្នុងការសិក្សា​ បេីធ្វេីត្រូវតាមការណែន​ាំ ខ្ញុំជឿថាគ្មានគ្រូណាចង់មកដាក់ពិន័យសិស្សរបស់ខ្លួនដែលហៅថាកូនៗនោះទេ
ព្រមជាមួយនេះ​ ខ្ញុំក៏ជាអាណាព្យាបាលមួយរូបបច្ចុប្បន្ន​ សូមសំណូមពរដល់អាណាព្យាបាលសិស្សទាំងឡាយ​ សូមមេត្តាកុំជឿតែកូន​ ការពារតែកូនដែលលេីសព្រំដែន​ រហូតដល់ថ្នាក់សុខចិត្តប្រេីប្រាស់ពាក្យមិនសមរម្យមកគ្រូ​ ជំនួសឱ្យភាពខុសឆ្គងរបស់កូនៗខ្លួន​ ឬឃេីញទង្វេីនៃការដាក់ពិន័យគ្រូមួយជ្រុង​ ហេីយចោទទាំងស្រុងទៅពួកគាត់។ អាជីពជាគ្រូបង្រៀនម្នាក់​ គឺរេីសបង្រៀនឱ្យគេចេះ​ អាចធ្វេីអ្នកធំ​ អ្នកមានបាន​ តែខ្លួនបានត្រឹមមួយរស់​ តស៊ូមេីលនឹងភាពជោគជ័យនៃសិស្សរបស់ខ្លួន​ នោះជាសេចក្តីសុខដ៏ធំធេងរបស់គ្រូៗហេីយ។

ក្នុងន័យនេះ​ ខ្ញុំក៏សូមប្អូនៗ​ ក្មួយៗសិស្សទាំងអស់​ សូមមេត្តាខិតខំរៀនសូត្រ​ អនុវត្តតាមច្បាប់វិន័យរបស់សាលា​ របស់គ្រូ​ ប្រឹងប្រែងដុសខាត់ខ្លួនស្រវាវិជ្ជា​ ព្រោះកម្ពុជាសម័យទំនេីប​ត្រូវការធនធានមនុស្សប្រកបដោយចំណេះ​ នោះទេីបយេីងកាន់តែល្អ​ រឹងមាំ​ ហេីយអាចនឹងរួមគ្នាការពារពីសត្រូវឈ្លានពានបាន។ យកវិជ្ជាជាអាវុធ​ សេចក្តីថ្លៃថ្នូរ​ និងសីលធម៌ជាឧបករណ៍ស្រូបទាញវិនិយោគិនមកកម្ពុជា​ រួមគ្នាអភិវឌ្ឍជាតិ​ ក្រោមម្លប់នៃជោគវាសនាតែមួយ ៕
 

អត្ថបទដែលជាប់ទាក់ទង