ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ពិតជារន្ធត់ណាស់លោកអើយ ស្ត្រីម្នាក់ខ្ទេចជើងមួយចំហៀងម៉ត់ មើលលែងយល់

រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់លោកអើយ ស្ត្រីម្នាក់ខ្ទេចជើងមួយចំហៀងម៉ត់ មើលលែងយល់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ចាប់ហ្វ្រាំងម៉ូតូដួល ចូលក្រោមរថយន្តកិនអូសជាច្រើនម៉ែត្រតែម្តង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៧:៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា បើតាមប្រភពព័ត៌មាន មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ ឈ្មោះ សុខ រ៉ាន់ ភេទស្រី អាយុ៤៩ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅ ភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីត្បូងទៅជើង ស្របទិសគ្នា ជាមួយនឹងរថយន្តម៉ាកHYUND ពណ៌លឿង ផ្លាកលេខ ភ្នំពេញ3D-6550 ដែលបើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណព្រោះបានគេចខ្លួនបាត់។ ដោយពេលមកដល់ចំណុចកើតហេតុ ម៉ូតូបាន ចាប់ហ្វ្រាំងរអិលដួលចូលក្រោមរថយន្តបណ្ដាលឱ្យកិនអូសជាច្រើនម៉ែត្រ ខ្ទេចជើងមួយចំហៀងម៉ត់ មើលលែងយល់តែម្តង ភ្លាមៗត្រូវបានអ្នកសារព័ត៌មាន ទាក់ទងហៅរថយន្តសាមុយ មកដឹកបញ្ជូនស្ត្រីរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខ្មែរសូវៀត ។ ខណៈករណីនេះសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីភាគីម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ នុច
     

អត្ថបទដែលជាប់ទាក់ទង