ស្លុតចិត្ត! ប្អូនស្រីយ៉ុង ស្រីនីត ដែលមហាជនស្គាល់មានសម្រស់ដូចនារីខ្មែរអង្គរ ទទួលមរណៈភាពទាំងវ័យក្មេងសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅករាជរដ្ឋាភិបាល សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់មេជាងដែកត្រឡប់មកពីចូលឆ្នាំឡើងជួសជុលដំបូលសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈធ្លាក់ស្លាប់ទាំងព្រឹកមន្រ្តីជំនាញកំពុងចុះពិនិត្យករណីមានត្រីពុលងាប់ក្នុងព្រែកត្រែងសម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះអង្គប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតាវត្តបឹងត្រាវប្រារពពិធី(មង្គលការយុវវ័យ) ដើម្បីកៀងគរបច្ច័យកសាងវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ១ឆ្នាំ ១គូទៅ២គូរថយន្តហាយឡិនឌ័រមួយគ្រឿង បើកបុកខឿនហើយរុលទៅបុករង្វង់មូលយាយជីច្រូតស្រូវ ខ្ទេចមុខបណ្តាលមានអ្នករបួសសេចក្តីបំភ្លឺស្តីពីការអនុវត្តន៍ល្មើសវិន័យនគរបាលជាតិបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះ ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយចាប់បានហើយ ក្រុមសឡា និងឆ្វេង២ ដែលសកម្មខាងវាយ និងកាប់គេរបួស ខ្ទេចម៉ូតូ ក្នុងក្រុងភ្នំពេញ !

រន្ធត់! រថយន្តដឹកស៊ីម៉ង់ត៍ បុករះស្លាប់និងរបួសជាច្រើននាក់នៅតាមឆ្នេរ រណូករណែល ខ្ទេចទាំងអាស្រមលោកយាយម៉ៅទៀត

ខេត្តព្រះសីហនុ៖ រន្ធត់ណាស់ ខ្ទេចរណូករណែល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកស៊ីម៉ង់ត៍ រាប់សិបតោន ចុះពីស្ពាន បុករះរថយន្ត១គ្រឿងម៉ូតូនិងកង់ប្រមាណ ៤ គ្រឿង ស្លាប់បុរស២នាក់ខ្ទេចខ្លួន មើលស្ទើរមិនយល់ និងប្រុសស្រី៤នាក់ទៀតរងរបួសធ្ងន់ស្រាល ថែមទាំងខ្ទេចអាស្រមលោកយាយម៉ៅមួយថែមទៀត ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៣ និង ៤០នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅចំណុចស្ពានអូរត្រជាក់ នាចុងឆ្នេរអូរត្រេះព្រំប្រទល់ក្រុងព្រះសីហនុ និង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនកំពុង អង្គុយលក់ដូរលើរទះនៅក្បែរកន្លែងកើតហេតុសុខៗស្រាប់តែ ឃើញមានរថយន្ត១ស៊ីទែន ដឹកស៊ីម៉ង់ត៍១គ្រឿង ពណ៌ស មិនស្គាល់ម៉ាក ពាក់ស្លាកលេខ ភ្នំពេញ 4A-2578 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីឆ្នេរអូរត្រេះ ទៅឆ្នេរអូរឈើទាល ។ លុះមកដល់ចំណុចកើត ហេតុចុះពីស្ពានអូរត្រជាក់ចិត្តផ្លូវកោង ក្នុងល្បឿនលឿនដូចហោះ បួងចង្កូតមិនទាន់ និង មិនកោងតាមផ្លូវ ហោះជ្រុលទៅបុករះនិងរថយន្តព្រុស១គ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BW-8904 និង ម៉ូតូ៣គ្រឿងទៀត មានម៉ាក Scopy ១គ្រឿង និង HongDaDream ២គ្រឿងទៀតបែកខ្ទេចសាច់គ្មានសល់ និងបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម កង់ ១គ្រឿង ហើយនិងអាស្រមលោកយាយម៉ៅមួយនិង រូបសំណាក់លោកយាយមួយបាក់ខូចខាតអស់ ។

សូមបញ្ជាក់ថា ករណីនេះ បណ្តាលឲ្យបុរសម្នាក់អ្នកលក់នៅឆ្នេរស្លាប់ និង បុរសម្នាក់ទៀតស្លាប់ ពុំទាន់ស្គាល់អត្តសញ្ញាណ និង បុរសស្ត្រី៤នាក់ទៀតរងរបួសធ្ងន់ស្រាលមានអ្នកជិះកង់ហាត់ប្រាណ និងអ្នកលក់នៅឆ្នេរ ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំនួន២រថយន្ត ។

បច្ចុប្បន្ន សមត្ថកិច្ចបានវាស់វែងស្ទួចយកវត្ថុតាងទាំង អស់ទៅរក្សាទុក ដើម្បីដោះស្រាយនិងអនុវត្តទៅតាមនីតិវិធី។ ចំពោះសពត្រូវបានប្រគល់ជូនសាច់ញ្ញាតិដែលមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
   

អត្ថបទដែលជាប់ទាក់ទង