ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

បំបែកសំណុំរឿង ចាប់ខ្លួនជនជាតិចិនម្នាក់ ក្រោយវាយនារីជាសង្សាររហូតស្លាប់!

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបំបែកសំណុំរឿង ដោយប្រើប្រាស់ជំនាញ ជនសង្ស័យបានចូលសារភាព​ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះស្លាប់។

តួយ៉ាងកាលពី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលព័ត៌មានអំពីករណីនារីជនជាតិវៀតណាមម្នាក់ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

ក្រោយទទួលព័ត៌មានភ្លាម តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចុះទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យសាកសព និងធ្វើការស្រាវជ្រាវ ដោយសនិដ្ឋានថា ជាករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះស្លាប់ និងបានកំណត់មុខសញ្ញាជនសង្ស័យ ។

ជនរងគ្រោះភេទស្រី កើតឆ្នាំ២០០០ ជនជាតិវៀតណាម
ជនសង្ស័យ មានឈ្មោះ ZHENG ZI CHAO ភេទប្រុស កើតឆ្នាំ១៩៩៨ ជនជាតិចិន
មូលហេតុករណីនេះ កើតចេញពីជម្លោះរវាងជនសង្ស័យ និងជនរងគ្រោះ ដែលជាសង្សាគ្នា បណ្តាលឲ្យជនសង្ស័យប្រើអំពើហិង្សា ។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានស្ម័គ្រចិត្តប្រគល់ខ្លួនឲ្យសមត្ថកិច្ច ក្រោយគេចខ្លួនទៅប្រទេសវៀតណាម ហើយបានវិលត្រឡប់ចូលកម្ពុជាវិញតាមច្រកខេត្តស្វាយរៀង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង