ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ស៊ែបន្ទាន់! អង្គភាពការពារកុមារ CPU ប្រកាសស្វែងរកអត្តសញ្ញាណសពក្មេងដែលត្រូវគេសម្លាប់ ក្មេងមានអាយុប្រហែល ៣–៥ ឆ្នាំពាក់អាវដូចក្នុងរូបនេះ មានអ្នកណាបាត់កូន បាត់ក្មួយ ឬធ្លាប់ឃើញក្មេងនេះទេ សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់

យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ អង្គភាពការពារកុមារ CPU បានឲ្យដឹងពី សេចក្តីអំពាវនាវជាសាធារណៈសម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹង ការស៊ើបអង្កេតករណីឃាតកម្ម និងការកំណត់អត្តសញ្ញាណកុមាររងគ្រោះ ។

នគរបាលជាតិកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពការពារកុមារ (CPU) សូមអំពាវនាវយ៉ាងបន្ទាន់ដល់សាធារណៈជនគ្រប់រូបជួយផ្តល់ព័ត៌មានបន្ថែម ដើម្បីកំណត់អត្តសញ្ញាណកុមារាម្នាក់ដែលបានស្លាប់ និងប្រទះឃើញសាកសពនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ ប្រហែលម៉ោង ១២:០០ ថ្ងៃត្រង់។

សពកុមារានោះមានអាយុប្រហែល ៣–៥ ឆ្នាំ ត្រូវបានប្រទះឃើញនៅលើដីឡូតិ៍មួយកន្លែង ប្រហែល ៤ ម៉ែត្រខាងកើតពីផ្លូវជាតិលេខ៦ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សាកសពរបស់កុមារនោះមានពាក់អាវរងារពណ៌ផ្កាឈូក/ស្វាយ (ដូចបង្ហាញក្នុងរូបខាងក្រោម) និងមានខ្សែកអង្កាំកប្បាសពណ៌ក្រហម និងស (ដូចបង្ហាញក្នុងរូបខាងក្រោម)។

ករណីនេះត្រូវបានចាត់ទុកជាផ្លូវការថា ជាការស៊ើបអង្កេតករណីឃាតកម្ម។

នរណាម្នាក់ដែលបានឃើញសកម្មភាពគួរសង្ស័យផ្សេងៗជុំវិញកន្លែងកើតហេតុផ្ទាល់ ដឹងឮអំពីកុមារបាត់ខ្លួន ឬមានព័ត៌មានណាមួយ មិនថាតិចច្រើន សូមជួយផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលជាបន្ទាន់។
ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប, អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងផេកផ្លូវការរបស់អង្គភាពការពារកុមារ CPU ដែលមានឈ្មោះពេញ Child Protection Unit ៕

អត្ថបទដែលជាប់ទាក់ទង