ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

អត់លុយបង់រំលោះម៉ូតូ លួចLABTOP និង​ Tablet របស់រោងចក្រអស់ជាច្រើនគ្រឿង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ អត់លុយបង់រំលោះម៉ូតូ លួចLABTOP និង​ Tablet របស់រោងចក្រអស់ជាច្រើនគ្រឿង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

ករណីនេះកើតហេតុនៅថ្ងៃទី៣ ខែមករា ឆ្នាំ​ ២០២៦ វេលា​ម៉ោង ០៧ : ៣០ នាទី​ ចំណុចរោងចក្រ​ EVERLURS CO.LTD ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​ និងឃាត់ខ្លួនបាននៅថ្ងៃទី២០​ ខែ​ មករា​ ឆ្នាំ​ ២០២៦​ វេលាម៉ោង​ ០៩:០០នាទី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហម រស្មី ភេទប្រុស អាយុ២៤ ឆ្នាំស្នាក់នៅផ្ទះជួលភូមិក្រាំងទ្រា ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរ បុគ្គលិករោងចក្រ (ឃាត់ខ្លួន) ដកហូតបានទូរស័ព្ទ០គ្រឿង ម៉ាក iPhone X ពណ៌ ស បែកអេក្រង់ខាងមុខ និងកញ្ចក់ក្រោយ LABTOP ០១គ្រឿង ម៉ាកLenovo ពណ៌ខ្មៅ (របស់ក្រុមហ៊ុន) ។

ចំណែកជនរងគ្រោះមានឈ្មោះ ខន គឹមហួរ ភេទប្រុស អាយុ២៨ ឆ្នាំរស់នៅភូមិត្រពាំងគល់ សង្កាត់កន្ទក ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរ បុគ្គលិករោងចក្រ ។ សម្ភារៈបាត់បង់ TAPLET ០៤ គ្រឿង ម៉ាកLenovo ពណ៌ខ្មៅ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃ​ទី​ ០៣​ ខែ​ មករា​ ឆ្នាំ​ ២០២៦​ វេលាម៉ោង​ ០៧:៣០នាទី​ ជនរងគ្រោះ​បាន​បានរាយការណ៍​ជូន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អន្លង់​រមៀត​ថាមាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ចូល​លួច​សម្ភារៈ​ក្នុង​ឃ្លាំង​រោងចក្រ​ ក្រោយ​ទទួល​ពត៌មាន​ភ្លាម​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​បាន​ចុះ​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​មេីល​កាម៉េរ៉ា​សុវត្ថិភាព​ដេីម្បី​កំណត់​មុខ​សញ្ញា​ រហូតដល់​ថ្ងៃ​ទី​ ២០​ ខែ​ មករា​ ឆ្នាំ​ ២០២៦​ វេលាម៉ោង​ ០៩:០០នាទី​ជនរងគ្រោះ​បាន​រាយការណ៍​មកផ្នែក​ជំនាញ​ថាបាន​ឃេីញ​ជនសង្ស័យ​ខាង​លេី​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ធ្វើ​សកម្មភាព​លួច​សំភារៈ​ក្នុង​រោងចក្រ​ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ជូន​កម្លាំង​ផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌ​ដើម្បី​ធ្វើ​សាកសួរ​ ។

ក្រោយ​ធ្វើ​ការ​សាកសួរ​រួច​ជនសង្ស័យ​ខាង​លើ​បាន​សារភាពថា​ ៖​ នៅ​ថ្ងៃ​អាទិត្យ​ទី​ ២៨​ ខែឆ្នូ​ ឆ្នាំ​ ២០២៥​ ខ្លួន​បានចេញពី​ផ្ទះ​ជួល​របស់​ខ្លួន​មក​រោងចក្រ​ខាងលើពេល​មក​ដល់​ចំនុច​កើតហេតុ​ខាងលើ​ជនសង្ស័យ​ស្ពាយកាបូប​ពណ៌​ខ្មៅ​ជាប់ខ្លួន​នឹង​បាន​យក​កូន​សោចាក់​ចូល​ក្នុង​ឃ្លាំង​រោងចក្រ​ ដើរ​ចូល​តាម​បន្ទប់​ហើយ​បានបេីទូ​ ឃេីញ​Tablet ចំនួន​០៤គ្រឿង​ ភ្លាម​នោះ​ជនសង្ស័យ​ខាង​លើបាន​ធ្វើ​សកម្មភាព​លួច​ Teblet​ទាំង​០៤​ គ្រឿង​ដាក់​នៅ​ក្នុង​អាវហើយដើរចេញ​ពី​រោងចក្រ​ខាង​លើ​ ពេល​មក​ដល់ចំណុច​មុខ​រោង​រោងចក្រ​ជន​សង្ស័យ​បាន​ហៅ​ PassAppជិះ​ចេញ​មក​ភ្នំពេញ​ដើម្បី​ដើរ​រកកន្លែង​លក់​ ពេល​ជនសង្ស័យ​ជិះមក​តាម​ផ្លូវ​ជនសង្ស័យ​បាន​ឃើញ​ កន្លែង​លក់​ទូរស័ព្ទ​មួយ​កន្លែង​ម្តុំ​ហួស​ស្ពាន​អាកាស​ចោមចៅ​ ជនសង្ស័យ​បាន​អោយ​PassApp ឈប់ហើយខ្លួន​បានចុះយក​Tablet ទាំង​០៤​គ្រឿង​បាន​តម្លៃ​២០០ដុល្លារ​រួច​ត្រឡប់​មក​ផ្ទះ​វិញ​ លុះ​ដល់ថ្ងៃទី​១៤​ ខែ​ខែមករា​ ឆ្នាំ​២០២៦​ ជនសង្ស័យ​បាន​យក​ Labtop មួយគ្រឿង​របស់​ក្រុមហ៊ុន​មក​ដាក់​បញ្ចាំ​នៅ​កន្លែង​លក់​ទូរស័ព្ទ​មួ​មួយ​កន្លែង​ស្ថិត​នៅ​ផ្សារ​កំពុង​កន្ទួត​បានលុយចំនួន​ ៣០ដុល្លារ​។ ចំពោះ​លុយដែល​ខ្លួន​លក់​Tablet បានខ្លួនយក​ទៅសង់​ថ្លៃ​បង់​រលោះ​ម៉ូតូ​អស់។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ខាងលើ​កំពុង​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដើម្បីធ្វើ​កសាង​សំណុំ​រឿង​តាម​និតិវិធី​ច្បាប់ ៕ នុច
 

អត្ថបទដែលជាប់ទាក់ទង