ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

តូចញ៉េប ស្លៀកខោអាវសិស្សឈរកាន់បារីជក់ នៅផ្ទះលក់ចាប់ហួយ សមត្ថកិច្ចចុះអប់រំណែនាំ

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមជម្រាបជូនសាធារណៈជនអោយបានជ្រាបថា៖ បន្ទាប់ពីមានការចែករំលែកវីដេអូសកម្មភាពលើបណ្តាញសង្គមអំពី យុវជនសិស្សសាលា ១នាក់ក្នុងចំណោម១ក្រុមឈរកាន់បារីជក់ នៅចំណុចតូបលក់ចាបហួយ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

អធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ចុះស្រាវជ្រាវជាលទ្ធផល យុវជនខាងលើជាសិស្សរៀនក្នុងថ្នាក់ទី៨A នៃអនុវិទ្យាល័យ ហ៊ុនសែនខ្ពបវែង ហេីយប៉ុស្តិ៍រដ្ឋបាលបានសហការជាមួយលោកនាយក​ និងគ្រូបន្ទុកថ្នាក់ អញ្ជើញប្អូនប្រុស​ និងអាណាព្យាបាលខាងលើមកណែនាំអប់រំ បញ្ឈប់រាល់សកម្មភាពមិនគប្បី ត្រឡប់មកធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ក្នុងសង្គមជាតិ និង បានជម្រាបណែនាំបន្ថែមទៅម្ចាស់ទីតាំងផ្ទះលក់ចាបហួយ ហាមមិនឲ្យលក់បារី​ឲ្យក្មេងមិនទាន់គ្រប់អាយុ និងមិនអនុញ្ញាត្តឲ្យក្មេងៗអង្គុយប្រមូលផ្តុំគ្នាបន្តទៀត​ ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនមហាជនមេត្តាជ្រាប ។
   

អត្ថបទដែលជាប់ទាក់ទង