អាជីករលក់ដូរគ្រឿងអលង្ការ ខាតបង់ទ្រព្យសម្បត្តិ មិនតិចទេក្រោមស្នាដៃ ចោរប្រុសស្រីទាំងពីរនាក់នេះ
រាជធានីភ្នំពេញ៖ ចោរប្រុសស្រី ជំនាញខាងបន្លំលួច និង ប្តូរ គ្រឿងកាឡៃ យកគ្រឿងអលង្ការ ពិតប្រាកដ ពីអាជីករលក់ដូរគ្រឿងអលង្ការតាមបណ្តាលហាងមាស និង ផ្សារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ជាមុខសញ្ញាធ្លាប់ជាប់ពន្ធធនាគារ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញឃាត់ខ្លួនបានហេីយ។
ដោយអនុវត្តតាមបទបញ្ជារដ៏ម៉ឺងម៉ាត់ របស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងដោយលោក ម៉ម សុវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា សហការ ជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួនពីរនាក់ ប្រុសស្រី ជា ជនជាតិវៀតណាម និង ជាមុខសញ្ញាធ្លាប់ជាប់ពន្ធធនាគា ដល់ក្នុងបន្ទប់ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី24 ខែមករា ឆ្នាំ2024 ។
សូមបញ្ចាក់ថាក្រុមចោរប្រុសស្រី ជំនាញខាងលួច និង បន្លំប្តូរគ្រឿងអលង្ការកាឡៃ ប្តូរយកគ្រឿង អលង្ការពិតប្រាកដពីអាជីករលក់ដូរ គ្រឿងអលង្ការតាមបណ្តាលផ្សារ និងហាងលក់មាស ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពួកគេធ្វើសកម្មភាពក្រោមរូបភាព ធ្វើជាមកទិញ ខ្សែករ ខ្សែដៃចិញ្ចៀន មាសផ្លាកទីន ដោយដេីរមេីលម៉ូដ គ្រឿងអលង្ការម៉ូដណា ដែលស្រដៀង និង ដូចរបស់កាឡៃ ដែរពួកគេត្រៀមមកជាមួយ ក៏ធ្វើជាចូលទិញ ដោយក្នុងដៃ មានកាន់លុយហេីយគ្រឿងកាឡៃ លាក់នៅក្រោមនោះស្រាប់ និង ធ្វើជាសុំមេីលគ្រឿងអលង្ការ ពីអាជីករ ខណៈអាជីករភ្លេចខ្លួន ចោរជំនាញនោះបានបន្លំប្តូរ របស់កាឡៃ ដែរមានម៉ូដដូចគ្នា ប្រគល់អោយអ្នកលក់វិញយ៉ាងលឿន ដោយភ្លាមៗអ្នកលក់មេីលមិនដឹងនោះទេ ។ ចំណែកសកម្មភាពផ្សេងមួយទៀត ដែលក្រុមជនសង្ស័យដដែល សកម្មធ្វើ និង ទទួលបានជោគជ័យច្រើនដងនោះ គឺ ក្រុមចោរនោះបានមកហាង លក់ដូរគ្រឿងអលង្ការ ធ្វើជាកម្ម៉ង់ ម៉ូដ ខ្សែករ ខ្សែរដៃ ចិញ្ចៀន តាមម៉ូដដែរខ្លួនចង់បាន និងកក់ប្រាក់មួយចំនួនទៅអោយ អាជីវករ ។ លុះដល់ថ្ងៃកំណត់អាជីវករបានហៅគាត់មកយកគ្រឿងកម៉្មង់នោះ ហេីយក្រុមចោរជំនាញនោះ បានយកគ្រឿងកាឡៃដែរគេកែរឆ្នៃទុក មកប្តូជាមួយគ្រឿងអលង្ការពិតប្រាកដ និងធ្វើជាលេស អោយអ្នកលក់កែរម៉ូដបន្តិចបន្តួច និង បន្លំលួចគ្រឿងអលង្ការពិតប្រាកដ គេចខ្លួនបាត់ស្រមោលភ្លាមៗ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញក៏សាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។ អែលមេសា



