បន្ទាយមានជ័យ៖សន្តិសុខម្នាក់បានលង់ទឹកស្រៈបាត់១យប់១ថ្ងៃទើបអណ្តែតទឹកប្រទៈឃើញសាកសពកាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នៅចំណុចស្តាហ្គោលស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជនរងគ្រោះដែលស្លាប់ឈ្មោះ សោម ភ័ណ្ឌ ភេទប្រុស អាយុ៥០ឆ្នាំ(មុខរបបសន្តិសុខយាមស្តាហ្គោល)រស់នៅភូមិប៉ាលិលេយ្យពីរ សង្កាត់/ក្រុងប៉ោយប៉ែត។
លោក ឆៃ ដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅបានប្រាប់ថា៖កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ក្រោយមានសន្តិសុខម្នាក់បានមកផ្តូរវេនយាមហើយបាត់ជនរងគ្រោះមិនឃើញនឹកស្មានទៅផ្ទៈមុនបានខលទៅគ្រួសារមិនឃើញបានរាយការណ៍សមត្តកិច្ចជំនាញចុះមកពិនិត្យឃើញទ្រនាប់ជើងនៅមាត់ស្រៈនិងម៉ូតូជាប់សោកន្លែងភ្ញៀវបានបន្តរកឃើញពួកអណ្តែកទឹកសង្ស័យនាំគ្នាចុះរ៉ាវរកមិនឃើញ។
លោកបានបញ្ជាក់ថា៖លុះដល់ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ស្រាប់តែសាកសពជនរងគ្រោះត្រូវបានអណ្តែកទឹកស្រៈហើយកម្លាំងជំនាញបានចុះមកស្រង់ឡើងគោកហើយពិនិត្យធ្វើកោសលវិច្ឆ័យនិងសន្និដ្ឋានដំបូងអាចជនរងគ្រោះលង់ទឹកស្លាប់ដោយខ្លួនឯកនៅពេលជិៈទឹកទៅក្នុងស្រៈម្នាក់ឯងអាចវិលមុខរឺខ្យល់គោកទើបធ្លាក់ពីលើទូកចូលទឹកស្រៈបាត់១យប់១ថ្ងៃទើបប្រទៈឃើញដោយអណ្តែតទឹកក្រោយពិនិត្យហើយប្រគល់សាកសពជូនសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណីយ៍នៅលំនៅដ្ឋាន៕(ប៊ុន ធឿន)
