ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ក្រុមចោរកាច់.កម៉ូតូឆ្លងខេត្ត យ៉ាងសកម្ម២នាក់ ចេញពីសៀមរាប មកជាប់ខ្នោះនៅឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ២នាក់ ជា ក្រុមចោរកាច់.កម៉ូតូឆ្លងខេត្ត យ៉ាងសកម្ម ចេញពីសៀមរាប មកជាប់ខ្នោះនៅឧត្តរមានជ័យ ដោយត្រូវសមត្ថកិច្ចដេញបង្ក្រាបបាន ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តន៍បទបញ្ជា ដ៏ម៉ឺងម៉ាត់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៦ម៉ោង១១និង៤០នាទីមានសកម្មភាពក្នុងករណីអំពើលួច(កាច់សោករម៉ូតូ)បានកើតឡើងនៅចំណុចភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ បង្កឡើងដោយជនសង្ស័យ​ ចំនួន០២នាក់ជិះម៉ូតូចំនួន០១គ្រឿងម៉ាកវ៉េវពណ៍ខ្មៅគ្មានផ្លាកលេខជាមធ្យោបាយធ្វើសកម្មភាពលួចយកម៉ូតូម៉ាក​ ហុងដាឌ្រីមពណ៍ខ្មៅពាក់ស្លាកលេខ(ឧត្តរមានជយ័ 1C-5170)ឆ្នាំផល្លិត២០១៦។

ក្រោយទទួលព័ត៌មានកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំអូរស្វាយ/ផ្អាវ/ទំនប់ដាច់និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះប្រឡាយដែលដឹកនាំ ដោយលោកវរ:សេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទធ្វេីការប្រដេញ និងពួនស្ទាក់តាមច្រកល្ហកក្នុងភូមិសាស្រ្តរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ មានឈ្មោះដូចខាងក្រោម÷
១/ឈ្មោះ រិទ្ធ ប៊ុនរាជ​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ(តេស្តមានសារធាតុញៀន)​ ជាមុខសញ្ញាដ៏សកម្ម រស់នៅភូមិឈូកមាស សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្តរមានជយ័។
២/ឈ្មោះសេង ជាស៊ីន ភេទប្រុស​ អាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ(តេស្តមានសារធាតុញៀន) ជាមុខសញ្ញាដ៏សកម្ម ប្រព្រឹត្តសកម្មភាពឆ្លងខេត្ត រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម សៀមរាប/ ខេត្តសៀមរាប។

បច្ចុប្បន្នជនសង្សយ័ទាំង០២នាក់ខាងលើរួមទាំងវត្ថុតាង(ម៉ូតូធ្វើសកម្មភាព)កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីអនុវត្តន៍នីតិវិធីបន្តតាមផ្លូវច្បាប់ ៕
        

អត្ថបទដែលជាប់ទាក់ទង