ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ក្មេងទំនើងក្រុម ALIAN (អេលៀន) ជិះម៉ូតូឌុបគ្នាច្រើនគ្រឿង ចុះទៅកាប់គេនៅហាងកាហ្វេ ជាប់ខ្នោះរបស់សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានី

រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងរហ័សនាម ALIAN (អេលៀន) ជិះម៉ូតូឌុបគ្នាច្រើនគ្រឿង ចុះទៅកាប់គេនៅហាងកាហ្វេ មិនញញើតដៃ ពេលនេះ ជាប់ខ្នោះរបស់សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយសហការជាមួយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងតាខ្មៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍ចាក់អង្រែក្រោម។

ការបង្ក្រាបនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយនៅថ្ងៃទី២៥ខែ មករា ឆ្នាំ២០២៦ ក្រោមការបញ្ជារពីរ លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ​ សហការជាមួយ​ កំលាំងជំនាញព្រហ្មទណ្ឌខណ្ឌមានជ័យ​ និង​ កំលាំងអធិការដ្ឋានក្រុងតាខ្មៅ លោកវរៈសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកំលាំងចុះបង្ក្រាបដោយផ្ទាល់ និងបានឃាត់ខ្លួន ជនសង្ស័យចំនួន ៩នាក់ ដាវ(ធ្វើសកម្មភាពកាប់) ២ដើម ក្រោយបានកាប់ប្រហារគេនៅចំណុច ហាងកាហ្វេ ផ្លូវបេតុង ភូមិព្រែកតាឡុង២ ក្រុម១៥ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ១៩និង៤០នាទី ថ្ងៃទី២០ ខែមករាឆ្នាំ ២០២៦។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៩នាក់ ដែលឃាត់ខ្លួនបានរួមមាន ៖
១-ឈ្មោះ ម៉ាល់ មាសភារក្ស ហៅ តឿ ភេទប្រុស អាយុ ១៧ឆ្នាំ
២-ឈ្មោះ ណន ដារ៉ារត្ន័ ហៅ រត្ន័ ភេទប្រុស អាយុ ១៧ឆ្នាំ
៣-ឈ្មោះ ចិន លីន ហៅ ពេជ្យ ភេទប្រុស អាយុ ១៧ឆ្នាំ
៤-ឈ្មោះ យ៉ែម សៀងហុី ហៅ ហុី ភេទប្រុស អាយុ ១៧ ឆ្នាំ
៥-ឈ្មោះ រ៉េត សុវណ្ណារាជ ហៅ រាជ ភេទប្រុស អាយុ ១៧ឆ្នាំ
៦-ឈ្មោះ ផល សម្បូរ ហៅ បូ ភេទប្រុស អាយុ ១៧ឆ្នាំ
៧-ឈ្មោះ បូរាយ បូរី ហៅ រី ភេទប្រុស អាយុ ១៧ឆ្នាំ
៨-ឈ្មោះ ជួបរតនះដេតវិសាល ហៅ សាល ភេទប្រុស អាយុ១៨ឆ្នាំ
៩-ឈ្មោះ ម៉ែន ណារ៉ាក់ ហៅ រ៉ាក់ ភេទប្រុស អាយុ ១៧ឆ្នាំ

បញ្ចាក់ មុខសញ្ញាសេសសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុងករណី ហឹង្សាដោយចេតនាមានស្ងានទំនង់ទោស សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ និងកំពុងស្រាវជ្រាវបន្តយកបក្ខពួកបន្តទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ នុច

អត្ថបទដែលជាប់ទាក់ទង