ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

បុកឆេះរថយន្តនៅលើផ្លូវល្បឿនលឿន​ ស្លាប់អ្នកបើកបរយ៉ាងរន្ធត់ទាំងព្រឹក

ខេត្តកំពង់ស្ពឺ​ ៖ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថៃ្ងទី២៨​ ខែមករា​ ឆ្នាំ២០២៦​ វេលាម៉ោងប្រមាណ​ ៧:៣០នាទី​ព្រឹក​ មានករណី​គ្រោះថ្នាក់​ចរាច​រណ៍​រថយន្ត​ មួយគ្រឿង​បានបុកពីក្រោយរថយន្ដមួយគ្រឿងផ្សេងទៀតកំពុងតែរត់ខាងមុខ​ នៅលើផ្លូវល្បឿ​នលឿនចំណុច​ (PK 93+400 )ស្ថិតនៅ​ក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ​ ។

តាមការបញ្ជាក់ពីលោកវរសេនី​យ៍​ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកភ្នំស្រួចបានទទួលព័ត៌មានពី​ក្រុមការងារផ្លូវល្បឿន​លឿន​ ថាមានរថយន្ត១គ្រឿង ម៉ាក LEXUS LX570 ពណ៌ខ្មៅ មានផ្លាកលេខ ភ្នំពេញ 2BQ-6668 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (មូ​លហេតុបានស្លាប់ក្នុងហេតុការណ៍ផ្ទុះឆេះនៅក្នុងរថយន្ត) រថយន្ដបើកបរក្នុងទីសដៅ​ ពីលិចទៅកើត(ព្រះសី​ហ​នុ-ភ្នំពេញ) លុះមកដល់ចំណុចខាងលើ បានបុកពី​ក្រោយរថយន្ត​ ​ម៉ាក SHACMAN ពណ៌ស​-លឿង-បៃ​តង ពាក់ផ្លាកលេខ ភ្នំពេញ 3E-7​0​40 មានសណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-3058 (ដឹកប្រេង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកេីតហេតុគេចខ្លួន​ រថយន្ដទាំង២​ បើកបរក្នុងទិសដៅ​ស្របគ្នា ។

នៅកន្លែងកើតហេតុ​រថយន្តម៉ាក​LEX​U​S LX570 ឆេះទាំងស្រុងនៅកន្លែង​ រីឯរថយន្ត​ដឹកប្រេង​មា​ន​ការខូចខាតមួយផ្នែកខាងក្រោយ​កិច្ចអន្ដរាគមន៍របស់ក្រុម​ហ៊ុនផ្លូវល្បឿនលឿនបានចេញជួយនិងប្រើប្រាស់​ទឹកអស់មួយរថយន្ដ​ បច្ចុប្បន្នវត្ថុតាងទាំង២​ កំពុងចាត់ចែង​យកចេញពីកន្លែងកើតហេតុមកកាន់ទីតាំងសុវត្ថិភាព​ ៕ នុច

អត្ថបទដែលជាប់ទាក់ទង