ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

បង្ក្រាបក្រុមចាប់ជម្រិតមនុស្សពីព្រលានយន្តហោះ ទារលុយ៥ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែង រួចយកជនរងគ្រោះ ទៅលក់ឲ្យក្រុមហ៊ុនអនឡាញខុសច្បាប់នៅខេត្តមណ្ឌគិរី

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីជំរិតទារប្រាក់ តាមដីការបស់តុលាការ
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន អនុប្រធាននាយកដ្ឋាន បានស្រាវជ្រាវករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស(ជំរិតទារប្រាក់) ទៅលើឈ្មោះ ZHU XUELIN (ហ្សូ ស៊ូលីន) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ចាប់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៨នាក់ដូចខាងក្រោម៖
១.ឈ្មោះ DENG CHAO (ដេងចៅ) ភេទប្រុស ជនជាតិចិន ។
២.ឈ្មោះ XUE JIAN (ហ្សូចៀន) ភេទប្រុស ជនជាតិចិន ។
៣.ឈ្មោះ KAMAL PRASAD PATHAK ភេទប្រុស ជនជាតិនេប៉ាល់ ។
៤.ឈ្មោះ DINESH GURUNG ភេទប្រុស ជនជាតិនេប៉ាល់ ។
៥.ឈ្មោះ KARMA WANGEL THING ភេទប្រុស ជនជាតិនេប៉ាល់ ។
៦.ឈ្មោះ DEEPAK KUMAR THAPA ភេទប្រុស ជនជាតិនេប៉ាល់ ។
៧.ឈ្មោះ SURENDRA BK ភេទប្រុស ជនជាតិនេប៉ាល់ ។
៨.ឈ្មោះ GU WUNAN ភេទប្រុស ជនជាតិចិន ។

ដល់ថ្ងៃទី២១.០១.២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរំដោះជនរងគ្រោះចេញពីក្នុងក្រុមហ៊ុនអនឡាញ ស្ថិតនៅខេត្តមណ្ឌគិរី ។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឈ្មោះ Deng Chao (ដេងចៅ) បានចាប់ខ្លួនឈ្មោះ ZHU XUELIN (ហ្សូ ស៊ូលីន) ពីអាកាសយានដ្ឋានអន្តរជាតិថ្មី យកទៅឃុំទុកនៅក្នុងផ្ទះវីឡាមួយកន្លែង ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយក្រុមជនសង្ស័យមានជនជាតិចិន ,ជនជាតិនេប៉ាល់ និងជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើ បានគម្រាមកំហែងជំរិតទារប្រាក់ពីជនរងគ្រោះចំនួន ៥០.០០០$ ជាថ្នូរនឹងការដោះលែង។ បន្ទាប់ពីឃុំខ្លួនជនរងគ្រោះរយៈពេល០៤ថ្ងៃ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុមជនសង្ស័យខាងលើ បានយកជនរងគ្រោះទៅលក់ឲ្យក្រុមហ៊ុនអនឡាញខុសច្បាប់នៅខេត្តមណ្ឌគិរី ។

ក្រោយពីការសួរនាំជនសង្ស័យទាំង០៨នាក់ខាងលើបានឆ្លើយសារភាពថា៖ ពួកខ្លួនពិតជាបានចាប់ខ្លួនជនរងគ្រោះ ទៅឃុំទុកនៅក្នុងផ្ទះវិឡាមួយកន្លែង ជំរិតទារប្រាក់ចំនួន ៥០.០០០$ រួចយកជនរងគ្រោះទៅលក់បន្តឲ្យក្រុមហ៊ុនអនឡាញខុសច្បាប់ ពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង