ស្នងការនគរបាលខេត្តបន្ទាយមានជ័យ(ថ្មី)ត្រូវបានប្រកាសផ្ទេភារកិច្ចនិងតែងតាំងមុខតំណែងនៅថ្ងៃស្អែកនេះក្នុងជំនួបទ្វេភាគីចំនួន ២៩ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រធានគណៈកម្មាធិការសិទ្ជនសង្ស័យដែលបានប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយរំដួលមិនត្រឹមជាផ្កាតំណាងជាតិ តែជាផ្នែកមួយនៃជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជុំវិញអង្គរCMAC ៖ សូមស្វាគមន៍ការមកដល់កម្ពុជានូវម៉ាសុីនបោសសម្អាតមីនយន្ត(Robot) ដែលបានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាពCMAC និអ្នកក្រចេះត្រៀមខ្លួនហើយនៅ? ចុងខែ៣នេះ , បុណ្យទន្លេ លើកទី១០ នឹងប្រារព្ធនៅខេត្តក្រចេះ (២៧-២៩ ខែមីនា ឆ្នាំ២០២៦)ជនណាឆក់ឱកាសដំឡើងថ្លៃប្រេងឥន្ទនៈ ខុសពីការណែនាំរបស់ក្រសួង និងទទួលរងវិធានការចំនួន ២ពីរដ្ឋបាលខេត្តកំពង់ធំក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យឆាបឆេះ នករណីជម្លោះគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់ដកកាំភ្លើង ផ្អើលនៅស្ទឹងមានជ័យ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ !ឆ្នាំនេះ! រថយន្តក្រុង ចំនួន ៦០០គ្រឿង ដឹកបងប្អូនទៅស្រុកកំណើតមិនយកប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ក្នុង

កម្មករលាងរថយន្ត ទាស់គ្នារឿងចូលបន្ទប់ទឹក ទាញកាំបិតប៉័ងតោកាប់រងរបួសធ្ងន់ រត់ទៅលាក់ខ្លួននៅស្រុក ត្រូវសមត្ថកិច្ចបង្ក្រាបបាន

រាជធានីភ្នំពេញ ៖ កម្មករលាងរថយន្តម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សី កែវសហការជាមួយនគរបាលស្រុកកងមាសឃាត់ខ្លួនបន្ទាប់ពីមានទំនាស់គ្នារឿងចូលបន្ទប់ទឹកមុន ក្រោយបង្កហិង្សាទាញកាំបិតប៉័ងតោកាប់ទៅលើអ្នកលាងរថយន្តដូចគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួនទៅស្រុកកំណើត។

អំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចទីតាំងលាងរថយន្តយីហោ”ប៊្រីលាន”តាម ផ្លូវលេខ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យរូបនោះឈ្មោះ ចក់ ឆៃឡាយ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មលាងរថយន្ត មានទីលំនៅទីតាំងលាងរថយន្តកន្លែងកើតហេតុ មានទីកន្លែងកំណើត ភូមិកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ចំណែកជនរងគ្រោះឈ្មោះ គួក ជីវ័ន្ត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករលាងរថយន្ត មានទីលំនៅទីតាំងលាងរថយន្តកន្លែងកើតហេតុ មានទីកន្លែងកំណើត ភូមិថ្មពូន ឃុំទួលថ្ម ស្រុកព្រៃឈរ ខេត្តកំពង់ចាមបានរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងឆ្វេង និងដាច់សាច់កែងដៃឆ្វេង។

តាមនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌឬស្សីកែវសហការជាមួយនគរបាលនៃអធិការដ្ឋានស្រុកកងមាសឃាត់ខ្លួនកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នៅចំណុច ភូមិតំណាក់ជ្រៃ ភូមិពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមនគរបាលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះនិងជនសង្ស័យព្រមទាំងកម្មករផ្សេងទៀតបាននាំគ្នារងចំចូលបន្ទប់ទឹក ដើម្បីចូលងូតទឹកតាមលំដាប់លំដោយ ស្រាប់តែជនសង្ស័យមកក្រោយគេ បានចូលងូតទឹកមុនក៏បង្កឱ្យទាស់សម្តីគ្នា។ បន្ទាប់ពីងូតទឹករួច ជនសង្ស័យបានដើរទៅអង្គុយនៅតុបាយមុខបន្ទប់ដេកហើយបានបបួលជនរងគ្រោះចេញទៅក្រៅវាយគ្នា ក៏បង្កឱ្យទាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាម្តងទៀត ជនសង្ស័យខឹងក៏បានស្ទុះចូលទៅផ្ទះបាយយកកាំបិតបុ័ងតោមកកាប់ជនរងគ្រោះពីក្រោយ បណ្តាលឱ្យរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងឆ្វេង និងដាច់រយះសាច់កែងដៃឆ្វេង ភ្លាមនោះ ក្រុមកម្មករលាងរថយន្ត ក៏បាននាំគ្នាជួយឃាត់ និងបាននាំជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ចំណែកឯជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ។បន្ទាប់ពីកើតហេតុលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាឱ្យកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ ដឹកនាំដោយលោកវរសេនីយ៍ទោ ផល មេសា អធិការរងទទួលដឹកនាំផែនការងារនគរបាលយុត្តិធម៌ ចុះត្រួតពិនិត្យកន្លែងកើតហេតុ និងបន្តស្រាវជ្រាវ ហើយឈានទៅសហការជាមួយអធិការដ្ឋាននគរបាលស្រុកកងមាស ឃាត់ខ្លួនបានជនសង្ស័យដល់ស្រុកកំណើតព្រមទាំងដកហូតវត្ថុតាងកំបិតបុ័ងតោដងដែក ០១ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងនីតិវិធី ៕
 

អត្ថបទដែលជាប់ទាក់ទង