ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ប្រជាកសិករបានសម្រុកដាំដំណាំបន្លែផ្លែផ្កាសម្រាប់តម្រូវការទីផ្សារក្នុងស្រុកឃើញតម្លៃប្រសើរជាងមុន

បន្ទាយមានជ័យ៖ប្រជាកសិករបានសម្រុកដាំដំណាំបន្លែផ្លែផ្កាសម្រាប់តម្រូវការទីផ្សារក្នុងស្រុកឃើញតម្លៃប្រសើរជាងមុននៅភូមិគៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
ប្រជាកសិករបានប្រាប់ថា៖ពេលនេះប្រជាកសិករបានសម្រុកនាំគ្នាដាំដំណាំបន្លែផ្លែផ្កាក្រោយតំលៃប្រសើរជាងមុនជាក់ស្តែងនៅសង្កាត់ទឹកថ្លា និងសង្កាត់កំពង់ស្វាយដែលដាំដំណាំច្រើនសម្រាប់តម្រូវទីផ្សារក្នុងស្រុកដូចជា ដាំដំណាំត្រប់ ប៉េងបោះ ត្រឡាច ល្ពៅ ស្ពៃ និងដំណាំផ្សេងៗទៀតជាច្រើនប្រភេទ។
ប្រជាកសិករបានបញ្ជាក់ថា៖ដំណាំដែលដាំបានផគឺឈ្មួញមកទិញដល់ចំការហើយតម្លៃក៍ប្រសើរជាងមុននេះជាកម្លាំងចិត្តដែលប្រជាកសិករដែលខិតខំធ្វើហើយទទួលបានផលសម្រាប់សេដ្ឋកិច្ចគ្រួសារដូចជាតម្រូវការកូនចៅរៀនសូត្រនិងចំណាយសម្រាប់គ្រួសារ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា៖នៅក្រុងសិរីសោភ័ណឃើញប្រជាកសិករបាននាំគ្នាដាំដំណាំដូចជាបន្លែផ្លែផ្កាច្រើនជាមុនហើយការលក់ដូរនិងទីផ្សារដូចជាប្រសើរជាងមុនព្រោះប្រជាកសិករមិនត្អូញត្អែរឃើញសកម្មភាពដាំដុះច្រើនដូចជានៅចំណុចជើងភ្នំពង្រ កងវ៉ាក្នុងសង្កាត់កំពង់ស្វាយ និងចំណុចវាលឥន្ត្រី សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលការដាំដុះត្រូវបានមន្ទីជំនាញបានចុះណែនាំអោយដាំទទួលបានផលល្អ៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង