ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ករណីសិស្សអនុវិទ្យាល័យសម្ដេចឪ វាយសិស្សកំព្រាកម្សត់ម្នាក់ រហូតដល់ប្រះលលាដ៏ក្បាល កំពុងត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុបន្តនីតិវិធី !

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលព័ត៌មានថា មានករណីហិង្សាមួយ បង្កឡើងដោយសិស្សរៀនសាលាដូចគ្នា នៅ
សាលាអនុវិទ្យាល័យសម្ដេចឪ ក្រុងព្រះសីហនុ។

អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តម សេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ៣នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក អ៊ុក ចំរើន នាយរងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវ ជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងសាលារៀនអនុវិទ្យាល័យសម្ដេចឪ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងជួបសហការជាមួយលោកស្រីនាយិការង ឈ្មោះ បៀវ ប៊ុនណាត និងធ្វើការទំនាក់ទំនងជាមួយអាណាព្យាបាលជនបង្ក ឈ្មោះ ពេជ្រ ច័ន្ទមករា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រៀនថ្នាក់ទី៨ “ឃ” នៃអនុវិទ្យាល័យសម្តេចឪ មានទីលំនៅក្រុមទី១៣ ភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ អៀង ពៅ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ថ្នាក់ទី៧ “គ” នៃសាលាអនុវិទ្យាល័យសម្តេចឪ មានទីលំនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរងរបួសប្រះលលាដ៏ក្បាលខាងមុខ ហើយសាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។

បច្ចុប្បន្នដោយមានការអនុញ្ញាតពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានឱ្យអនីតិជនឈ្មោះ ពេជ្រ ច័ន្ទមករា នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ដើម្បីសាកសួរបន្ដនីតិវិធី ដោយមានការចូលរួមពីតំណាងមន្ទីរសង្គមកិច្ចខេត្តព្រះសីហនុផងដែរ៕
  

អត្ថបទដែលជាប់ទាក់ទង