ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

រថយន្តកុងតឺន័រកិនយុវតីម្នាក់ បណ្តាលអោយស្លាប់ភ្លាមៗនៅផ្លូវបេតុងព្រៃស

រាជធានីភ្នំពេញ៖ ចេញមកពីលេងផ្ទះសង្សា ! យុវតីដែលជានិស្សិតឆ្នាំទី១ ម្នាក់ត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាក កិនស្លាប់ នៅផ្លូវបេតុងព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង១២និង០០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៦។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សពយុវតីរងគ្រោះខាងលើមានឈ្មោះ អិន សូណា អាយុ១៨ឆ្នាំ មុខរបរនិស្សិត ឆ្នាំទី១ មានស្រុកកំណើតនៅភូមិអូតាពុកក្រោម សង្កាត់ទួលរល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុយុវតីខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីព៍ណស ពាក់ផ្លាកលេខ ប៉ៃលិន1B-2408ចេញពីផ្ទះយុវជនដែលត្រូវជាសង្សា ដោយធ្វើដំណើរតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំនុចកើតហេតុក៏បានចាប់ហ្រ្វាំងបណ្តាលអោយបោកដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រត្រូវរថយន្តកិនចំពាក់កណ្តាលខ្លួនបណ្តាលអោយស្លាប់បាត់បង់ជិវិតភ្លាមៗនៅកន្លែងកើតហេតុ. ចំណែកអ្នកបើកបររថយន្តបានព្យាយាមបើករថយន្តរត់គេចខ្លួនដល់ចំនុចមុខរោងចក្រស្រាបៀ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ រថយន្តម៉ាកHYUNDIA ព៍ណឈាមជ្រូកពាក់ផ្លាកលេខព្រៃវែង 3-2635. និងអ្នកបើកបររថយន្តខាងលើ មានឈ្មោះ ផាត ផេន ភេទប្រុស អាយុ២២ឆ្នាំយកមកធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលព្រៃស សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងនិងពិនិត្យកាំម៉ារ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុខាងលើ និងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។

ចំណែកសពយុវតីរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង