ករណីជម្លោះគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់ដកកាំភ្លើង ផ្អើលនៅស្ទឹងមានជ័យ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ !
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលមានការផ្សព្វផ្សាយថាបានប្រើប្រាស់អាវុធ ក្នុងជម្លោះគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ករណីនេះត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះដល់ទីតាំងកើតហេតុ ឃាត់ខ្លួនបុរសរូបនោះនិងបានត្រួតពិនិត្យឆែកឆេររកឃើញគាត់បានប្រើប្រាស់អាវុធខ្លី ជាប្រភេទអាវុធបាញ់គ្រាប់ជ័រ និងសម្ភារៈមួយចំនួន និងធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផលវិជ្ជមាន ពេលនេះកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ។ នេះបើតាមការបញ្ជាក់ របស់លោក វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ ។
សូមបញ្ជាក់ថា ហេតុការណ៍ខាងលើ បានកើតឡើងនៅ វេលាម៉ោង២១និង៤៥នាទីយប់ ថ្ងៃទី០៥.០៣.២០២៦
នៅចំណុច ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ មុំ សាវន្ត័ ភេទប្រុស អាយុ៣៥ឆ្នាំ មុរបរបើកបរ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (ឃាត់ខ្លួន) មានផ្ទុកនូវសារធាតុញៀន និងចាប់យកវត្ថុតាងរួមមាន៖
-អាវុធខ្លីបាញ់គ្រាប់ជ័រ ម៉ាកGlock 17 Gen5 ពណ៍ខ្មៅ បង់អាវុធចំនួន០១ ពណ៍ខ្មៅ , ដំបងរលាស់ចំនួន០១ដើម , ម៉ូតូចំនួន ០១គ្រឿង ម៉ាកSUZUKI NEX ពណ៌ខ្មៅ ស្លាកលេខ ខ ម 1.1168, វិទ្យុទាក់ទងចំនួន០១ ,ស្រោមកាតចំនួន០១, ខ្រែកាតមានអក្សកងរាជអាវុធហត្ថ, អត្តសញ្ញាណប័ណ្ណចំនួន០១, ទូរស័ព្ទដៃម៉ាក iPhone 7 ពណ៌ខ្មៅ , ទូរស័ព្ទដៃម៉ាក Redmi ពណ៌ផ្ទៃមេឃចំនួន០១, កាបូបពណ៌ដី ។
សមត្ថកិច្ចបានឲ្យដឹងថា វេលាម៉ោង២១ និង៤៥នាទីយប់ ថ្ងៃទី០៥
.០៣.២០២៦ ជនសង្ស័យឈ្មោះ មុំ សាវន្ត័ ភេទប្រុស អាយុ៣៥ឆ្នាំ បានជិះម៉ូតូចំនួន ០១គ្រឿង ម៉ាកSuzuki nex ពណ៌ខ្មៅ ស្លាកលេខ ខម 1168 ដោយមានសម្ភារះខាងលើនៅជាប់ហ្នឹងខ្លួនហើយបានឌុបប្រពន្ធចេញពីផឹកនៅស្នាក់ការភូមិទ្រា៤ ជិះមកដល់ចំណុចកើតហេតុផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ឃើញបងប្រុសដែលស្គាល់គ្នាឈ្មោះហៅក្រៅ (០៤) មានគ្រោះថ្នាក់ចរាចរណ៍រហូតមានហិង្សាជាមួយបុរស០៣នាក់ទៀត ភ្លាមនោះជនសង្ស័យក៏បានឈប់ម៉ូតូសួរនាំថា( មានរឿងអីបានវាយគ្នា ស្រាប់តែបុរស០៣នាក់បានស្រែកដាក់ជនសង្ស័យ ពេលនោះជនសង្ស័យឈ្មោះ មុំ សាវន្ត័ ខឹងក៏បានដកដំបងរលាស់ចេញពីឃ្លុបម៉ូតូខាងមុខផ្នែកខាងឆ្វេងមកកាន់ ហើយបុរស០៣នាក់នោះសួរថាមិចហ្អែងមកកាងស៊ីមែន រួចខ្លួនក៏បានដកដំបងរលាស់នោះទុកវិញ ធ្វើឲ្យបុរសទាំង០៣នាក់នោះឃើញកាំភ្លើងដែលជនសង្ស័យទុកនៅចង្កេះខោខាងស្ដាំទើបបុរសទាំង០៣នាក់បានស្ទុះទៅចាប់យកអាវុធខ្លីនោះបាន និង ស្រែកឆោឡោឮដល់សមត្ថកិច្ចកំពុងតែល្បាតនៅក្បែរនោះក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ តែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ មុំ សាវន្ត័ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន លុះរហូតដល់វេលាម៉ោង ១១និង ០០នាទី ថ្ងៃទី០៦/០៣/២០២៦ ដោយមានការឯកភាពពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីឲ្យឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធីច្បាប់តែម្ដង។
បច្ចុប្បន្នជនសង្សយ័ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ខមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕នុច
