CMAC ៖ សូមស្វាគមន៍ការមកដល់កម្ពុជានូវម៉ាសុីនបោសសម្អាតមីនយន្ត(Robot) ដែលបានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាពCMAC និងក្រុមហ៊ុនជប៉ុន IOS។ ម៉ាសុីនបោសសម្អាតមីនយន្តចំនួន៤គ្រឿងនេះនឹងត្រូវពង្រាយប្រតិបត្តិការនៅជួរមុខ ដេីម្បីចូលរួមរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាននិងគ្រាប់មីន ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

