ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ក្រសួងបានប្រមូលព័ត៌មាន អំពីInstagram នេះដែលធ្វើឱ្យមានការយល់ច្រឡំមកលើកម្ពុជា គឺពុំមែននៅកម្ពុជាឡើយ

អ្នកនាំពាក្យក្រសួងព័ត៌មានសូមជម្រាបជូនសាធារណៈជន បានជ្រាបថា៖
ចំពោះករណីផ្សាយដោយគណនី Instagram ដូចបង្ហាញក្នុងរូបភាពនេះ ក្រសួងព័ត៌មានបានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានដាក់វិធានការសមស្របជាបន្តបន្ទាប់។

ដោយសារម្ចាស់គណនី នៅក្រៅប្រទេស ហើយប្រើបណ្តាញ Instagram ដែលជាplatform របស់ក្រុមហ៊ុនឯកជន ក្រសួងបានប្រមូលព័ត៌មាន ដែលធ្វើឱ្យមានការយល់ច្រឡំមកលើកម្ពុជា ដើម្បីរៀបចំរបាយការណ៍ ដោយសហការជាមួយក្រសួងប្រៃសណីយ៍ បន្ថែម ក្នុងការទាក់ទងធ្វើការជាមួយក្រុមហ៊ុននេះ ។

ក្រសួងនិងស្នើដល់ក្រុមហ៊ុនឱ្យមានវិធានការសមស្រប ចំពោះខ្លឹមសារនិងមាតិកា ដែលមានលក្ខណៈយល់ច្រឡំមកលើកម្ពុជា ។

តាមប្រសាសន៍របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិង អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា មាតិកាដែលត្រូវបានម្ចាស់គណនីបង្ហោះនោះ ហាក់ បើតាមការពិនិត្យ បង្ហាញថាត្រូវបានថតនៅប្រទេសជិតខាង (ដែលអាចប្រទេសវៀតណាមឯណោះទេ) គឺពុំមែននៅកម្ពុជាឡើយ។ តាមឯកឧត្តមអនុរដ្ឋលេខាធិការ គឺមានភស្តុតាងមួយចំនួនទៀត ដែលគេអាចទាញការសន្និដ្ឋានបានថាមិនមែននៅកម្ពុជា គឺដោយសារការសរសេរអក្សរលើស្លាក សញ្ញា ទាំង ក្រៅ ឬក្នុងហាង ឬភាសាដែលអ្នកលក់ក្នុងហាង និងនៅស្ថានីយប្រេង បានប្រើ គឺជាភាសាផ្សេង មិនមែនភាសាខ្មែរ (អាចជាភាសាវៀតណាម) និងមានភស្តុតាងមួយចំនួនទៀត ដែលគេអាចពិនិត្យតាមរយៈខ្លឹមសារក្នុងវីដេអូពាក់ព័ន្ធ ដើម្បីបញ្ជាក់ថាសាច់រឿង និងវីដេអូទាំងនោះពុំមែននៅកម្ពុជា ទេ។

ឯកឧត្តម អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា វិធានការភា្លម ដែលក្រសួងបានដាក់ចេញ គឺបានព្យាយាមទាក់ទងទៅម្ចាស់គណនីផ្ទាល់ ដើម្បីស្នើកុំឱ្យផ្សាយមាតិកា ដែលបង្កការយល់ច្រឡំនេះតទៅទៀត ដោយបញ្ជាក់ប្រាប់ម្ចាស់គណនីថា ទីតាំង និងមនុស្ស(អ្នកលក់ ឬអ្នកមានវត្តមានក្នុងវីដេអូ មិនមែននៅកម្ពុជា និងមិនមែនជាខ្មែរទេ) និងសូមស្នើឱ្យគាត់ដកមាតិកាដែលអាចបង្កការយល់ច្រឡំទាំងនោះ ចេញ ដើម្បីកុំឱ្យមានការយល់ច្រឡំ តទៅទៀត ។ ម៉្យាងទៀត មាតិកាដែលគាត់បានផ្សាយ ទទួលរងការរិះគន់ ដោយcomment តបក្នុងផុសពាក់ព័ន្ធទាំងនោះថា «គាត់(ម្ចាស់គណនី) មិនគួរធ្វើដូច្នេះទេ ព្រោះវាធ្វើឱ្យមានការយល់ច្រឡំលើកម្ពុជា» ខណៈអ្នកប្រើប្រាស់Instagram ផ្សេងទៀតបានcomment បញ្ជាក់ថាក្នុងវីដេអូទាំងនោះ ថា គឺនៅប្រទេសវៀតណាមទេ មិនមែនកម្ពុជាឡើយ។
ក្រសួងព័ត៌មានបាន និងកំពុងដាក់ចេញវិធានការ ដូចជម្រាបជូនខាងលើ ហើយបន្តតាមដានបន្ថែមទៀត។

អាស្រ័យហេតុនេះ សូមសាធារណៈជន មេត្តាកុំយល់ច្រឡំ និងកុំចែកចាយមាតិកា ដែលមានបញ្ហាទាំងនោះ។ សូមចូលរួម ចូលទៅ comment ក្នុងផុសដែលអាចបង្កការយល់ច្រឡំ ដោយប្រាប់ថា «ពុំមែនខ្មែរទេ និងពុំមែននៅប្រទេសកម្ពុជាទេ» ។

សូមអរគុណ!

អត្ថបទដែលជាប់ទាក់ទង