ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

រថយន្តហាយឡិនឌ័រមួយគ្រឿង បើកបុកខឿនហើយរុលទៅបុករង្វង់មូលយាយជីច្រូតស្រូវ ខ្ទេចមុខបណ្តាលមានអ្នករបួស

បន្ទាយមានជ័យ៖ រថយន្តហាយឡិនឌ័រ១គ្រឿងបើកបុកខឿនហើយរុលទៅបុករង្វង់មូលយាយជីច្រូតស្រូវបណ្តាលខ្ទេចមុខ បណ្តាលមានអ្នករបួសកើតឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅភូមិ/ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបូរីប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាក់ហាយឡិនឌ័រ១គ្រឿងពាក់ផ្លាក់លេខភ្នំពេញ2AJ-3703បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនទំនងលង់ចង្កូតដោយងងូយដេកទៅបុកខឿនផ្លូវខាងកើតហើយរុលទៅបុកបង្វង់មូលយាយជីច្រូតស្រូវបណ្តាលខ្ទេចផ្នែកខាងមុខទៅលេងរួច។

មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅយប់ទាបភ្លឺកម្លាំងជំនាញបានចុះទៅពិនិត្យមើលឃើញតែរថយន្តខូចខាតធ្ងន់ធ្ងរខ្ទេចមុខនិងបែកធុងទឹកទៅមុខលេងរួចហើយមិនប៉ៈពាល់និងខូចខាតទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរទើបអោយម្ចាស់រថយន្តហៅរថយន្តអូសរឺសន្ទូចយកទៅជួសជុល។

មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា នៅស្រុកមង្គលបូរីអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរឆ្នាំ២០២៦នេះរយៈពេល៣ថ្ងៃមិនមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង តែក្រោយបុណ្យចូលឆ្នាំហើយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីបណ្តាលស្លាប់ម្នាក់របួសស្រាល២នាក់និងខូចខាតម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿង៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង