ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

មន្រ្តីជំនាញកំពុងចុះពិនិត្យករណីមានត្រីពុលងាប់ក្នុងព្រែកត្រែង

យោងតាមផេកផ្លូវការរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងចាត់វិធានការ ដើម្បីទប់ស្កាត់ការបំពុលទឹកព្រែកត្រែង ក្នុងភូមិសាស្រ្ត ភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីអ្នកសារព័ត៌មានថា មានករណីត្រីពុល និងងាប់នៅទីតាំងខាងលើ។ ក្រុមការងារជំនាញ បានចុះពិនិត្យដល់ទីតាំង ពិនិត្យប្រព័ន្ធបង្ហូរទឹកកខ្វក់ រកប្រភពបញ្ចេញសំណល់រាវ កន្លែងសង្ស័យ ដែលអាចធ្វើឱ្យប៉ះពាល់គុណភាពទឹក និងមានត្រីពុលងាប់ក្នុងព្រែកត្រែងនេះ។

 

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមការងារកំពុងបន្តចុះពិនិត្យស្រាវជ្រាវករណីខាងលើបន្តទៀត និងបានរកឃើញសំណាកត្រីងាប់មួយចំនួន។

 

យោងតាមការចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង កន្លែងមានត្រីងាប់ និងទឹកមានធំក្លិនស្អុយ ក្នុងព្រែកត្រែង ដែលស្ថិតនៅចចម្ងាយ 600 ម៉ែត្រ ផ្នែកខាងក្រោមរោងចក្រកែឆ្នៃស្វាយចំនួនពីរ។ ជាមួយគ្នានេះ ក្រុមការងារបានចុះពិនិត្យជាក់ស្តែង មិនបានឃើញមានករណីសង្ស័យពីការលេចធ្លាយ ឬការបញ្ចេញសំណល់រាវចូលទៅក្នុងអូត្រែងនៅឡើយទេ ដោយសារក្រុមហ៊ុនទាំង២ បានរៀបចំឱ្យមានអាងប្រព្រឹត្តិកម្មទឹកតាមលក្ខណៈបច្ចេកទេស និងនៅតំបន់រោងចក្រ ទឹកដែលបានបញ្ចេញមកក្រៅ មានពណ៌ថ្លា និងក៏មិនមានក្លិនស្អុយដែរ។ ទន្ទឹមនឹងនេះ ក្រុមការងារបានយកសំណាកទឹកចំនួន៥ទីតាំង នៅខ្សែទឹកខាងលើ និងខាងក្រោម និងចំណុចទឹកស្រះរបស់រោងចក្រ នៃក្រុមហ៊ុនកែច្នៃដំណាប់ស្វាយទាំងពីរ២កន្លែង គឺក្រុមហ៊ុនយូយូរភីន និងក្រុមហ៊ុនប៉ៃស៊ិនសេង ដែលស្ថិតក្នុងភូមិសាស្រ្តក្បែរកន្លែងសង្ស័យរ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន។

ជាមួយគ្នានេះ មន្រ្តីជំនាញបានដាក់ចេញវិធានការ ស្នើសុំឱ្យអាជ្ញាធរ ធ្វើការហាមឃាត់ប្រជាពលរដ្ឋ ផ្អាកការប្រើប្រាស់ទឹកព្រែកត្រែងមួយរយៈ និង កុំយកត្រីដែលងាប់ទៅបរិភោគ។ ក្រុមការងារបានណែនាំបន្ថែមដល់ម្ចាស់ទីតាំងរោងចក្រទាំង២ខាងលើ កុំបញ្ចេញសំណល់រាវបំពុលទឹកសាធារណៈ និងអនុវត្តបទដ្ឋានបច្ចេកទេសបរិស្ថានឱ្យបានត្រឹមត្រូវជាប្រចាំ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានបញ្ជាក់ជំហរចំណាត់ការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងចំពោះក្រុមហ៊ុន ឧស្សាហកម្ម ឬរោងចក្រណា ដែលបង្កការបំពុលទឹកសាធារណៈឡើយ។​

អត្ថបទដែលជាប់ទាក់ទង