ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

មេជាងដែកត្រឡប់មកពីចូលឆ្នាំឡើងជួសជុលដំបូលសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈធ្លាក់ស្លាប់ទាំងព្រឹក

រាជធានីភ្នំពេញ៖ មេជាងដែកម្នាក់បានផុងសង្ក័សីជ័រថ្លា
ធ្លាក់ពីលើដំបូងឃ្លាំងសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈបណ្ដាលអោយបោកក្បាល ស្លាប់ទាំងព្រឹក ខណៈពេលដែលធ្វើដំណើរមកពីចូលឆ្នាំថ្មីវិញបន្តឡើងជួសជុលដំបូងឃ្លាំងក៏បានជួបគ្រោះអកុសល។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង០៧ និង៥១នាទី ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នៅចំណុចឃ្លាំងស្តុបទឹកផ្លែឈើដែលជា
សហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈ លេខ៥៥៥ ផ្លូវលេខ៣៦៩ ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ មិន.សុខឃាង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមេជាង មានទីលំនៅផ្ទះលេខ១៥០ ភូមិព្នៅ ឃុំព្នៅ១ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង។

តាមព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ
០៧ និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ជនរងគ្រោះរួមទាំងជាងដែក បាននាំគ្នាមក
បន្ត ជួសជុលដំបូងឃ្លាំងសហគ្រាសខាងលើ។ខណៈពេលដែលកំពុងឡើងលើកដំបូលស្រាប់តែមេជាងបានផុង សង្ក័សីជ័រសថ្លា បាក់ធ្លាក់ចុះមកក្រោមបោកក្បាលនឹងសាបបេតុងបណ្ដាអោយស្លាប់នៅនឹងកន្លែងតែម្ដង។ភ្លាមៗនោះម្ចាស់ឃ្លាំងក៏បានចាត់ចែងបញ្ជូនទៅសង្គ្រោះតែបានស្លាប់បាត់បង់ជីវិតទៅហើយ។

តាមស្ត្រី ជាអ្នកមើលការខុសត្រូវ ឃ្លាំង បានអោយដឹងថា: នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ម្ចាស់ឃ្លាំងបានទំនាក់ទំនងជនរងគ្រោះ អោយមកជួសជុលដំបូលឃ្លាំង ។ក្រោយមកក៏បានឈប់សម្រាកនៅក្នុងឱកាស
បុណ្យ ចូលឆ្នាំខ្មែរ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក៍បានមកបន្តការងារជួសជុលស្រាប់តែជួបគ្រោះអកុសលតែម្ដង។បន្ទាប់ពីកើតមានគ្រោះថ្នាក់ម្ចាស់សហគ្រាសក៏បានរាយការណ៍ទៅសមត្ថកិច្ច។មូលដ្ឋានដើម្បីទាក់ទងទៅនគរបាលជំនាញចុះទៅត្រួតពិនិត្យ។

តាមការត្រួតពិនិត្យសមត្ថកិច្ច ឃើញដំបូល សង្ក័សីជ័រសថ្លាមួយបាន បាក់ធ្លាក់ចុះមកក្រោមជាប់នៅលើដំបូល ដែលដំបូលនោះមានកម្ពស់៦ម៉ែត្រ ពីសាបបេតុង។បន្ទាប់ពីត្រួតពិនិត្យលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បាន សន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរដោយផុងសង្ក័សីជ័រធ្លាក់ស្លាប់។ សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យប្រពន្ឋយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង