ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤ នាក់ ពីបទជួញដូរ និងចែកចាយគ្រឿងញៀន នៅក្រុងប៉ោយប៉ែត

 

បន្ទាយមានជ័យ៖ ជនសង្ស័យចំនួន ៤ នាក់ ត្រូវបានឃាត់ខ្លួនពីបទជួញដូរ និងចែកចាយគ្រឿងញៀននៅក្រុងប៉ោយប៉ែត ហើយត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។
លោក វរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង ៤ នាក់ ក្នុងនោះមានស្រី ១ នាក់ រួមមាន៖
១. ឈ្មោះ ធី រដ្ឋា ភេទប្រុស អាយុ ១៩ ឆ្នាំ
២. ឈ្មោះ កែវ ពុទ្ធារ៉ុង ភេទប្រុស អាយុ ២៨ ឆ្នាំ
៣. ឈ្មោះ ដឿម ជីវ័ន្ត ភេទស្រី អាយុ ៣៤ ឆ្នាំ
៤. ឈ្មោះ អាង វិជ្ជា ភេទប្រុស អាយុ ១៨ ឆ្នាំ
ជនសង្ស័យទាំងនេះមានមុខរបរដឹកជញ្ជូនម្ហូបអាហារ និងរស់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់/ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ជនសង្ស័យបានធ្វើសកម្មភាពដឹកជញ្ជូនម្ហូបអាហារឱ្យភ្ញៀវដែលកម្ម៉ង់ ហើយឆ្លៀតដាក់លក់ចែកចាយគ្រឿងញៀន។
វត្ថុតាងដែលត្រូវបានបង្ក្រាប និងដកហូតរួមមាន៖
កញ្ឆា ១២ ថង់ ទម្ងន់ ៤.៦០០ ក្រាម
ទឹកថ្នាំក្អកក្មេង ៩ កេះ ស្មើនឹង ៩៤៦ ដប
ទឹកផ្លែឈើចម្រុះ ៦៥ ដប
បារីអេឡិចត្រូនិច ៣៨ ដើម
ជញ្ជីងថ្លឹង ២ គ្រឿង
ឧបករផលិតទឹកក្រាថុម
ម៉ូតូ ២ គ្រឿង
លោក វរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់បន្ថែមថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ៤ នាក់ (ស្រី ១ នាក់) រួមជាមួយវត្ថុតាង អាជ្ញាធរបាននាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី

 

មោះ ដឿម ជីវ័ន្ត ភេទស្រី អាយុ ៣៤ ឆ្នាំ     

 

អត្ថបទដែលជាប់ទាក់ទង