បន្ទាយមានជ័យ៖ បុរសជនជាតិចិនដីគោកម្នាក់ខឹងសង្សាជនជាតិចិនដូចគ្នាសុំបែកលោតលើអគារកម្ពស់៣ជាន់ជាង១០ម៉ែត្រធ្លាក់មកដីបញ្ជូនដល់មន្ទីពេទ្យស្លាប់កើតឡើងនៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នៅចំណុចបុរីដឺផាក់ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
នាយប៉ុស្តិ៍នគរបាលសង្កាត់រដ្ឋបាលផ្សារកណ្តាលបប្រាប់ថា៖ជនរងគ្រោះដែលស្លាប់មានឈ្មោះ Chen Hui ភេទប្រុសអាយុ២៣ឆ្នាំ(ជនជាតិចិនដីគោកស្នាក់នៅបុរីដឺផាក់ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
នាយប៉ុស្តិ៍នគរបាលបានបញ្ជាក់ថា៖មូលហេតុដែលជនរងគ្រោះលតពីលើអគារសំលាប់ខ្លួនព្រោះខឹងស្ត្រីឈ្មោះ Liu Lichen ភេទស្រីអាយុ៣០ឆ្នាំ(ជនជាតិចិនដែលបម្រើក្នុងខារ៉ាអូខេយីហោស័គង់ស័តៅ)រស់នៅជាមួយគ្នាដែលខឹងរឿងសង្សាសុំបែកបានឈ្លួសប្រកែកគ្នាបានបើកទ្វាលតពីលើអគារជាន់ទី៣ផ្ទាល់ដីកម្ពស់ជាង១០ម៉ែត្រធ្លាក់មកដីហើយក្រុមសង្គ្រោះដឹកទៅមន្ទីពេទ្យបានស្លាប់។
នាយប៉ុស្តិ៍នគរបាលបានបញ្ជាក់ថា៖ក្រោយជនរងគ្រោះលតពីលើអគារធ្លាក់មកដីស្លាប់កម្លាំងជំនាញចុះទៅពិនិត្យនិងស្រាវជ្រាវជនរងគ្រោះគឺពិតបានលតពីលើអគារធ្វើអត្តឃាតខ្លួនឯងស្លាប់ដោយពិតប្រាដកម៉ែនក្រោយពិនិត្យហើយដឹកសាកសពទៅតម្កល់ទុកនៅវត្ត៕(ប៊ុន ធឿន)
