ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ប្រជាពលរដ្ឋស៊ីវិលនៅតំបន់បឹងត្រកួនជិត២០០០គ្រួសារ ជិត៩០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋស៊ីវិលនៅតំបន់បឹងត្រកួនជិត២ពាន់គ្រួសារស្មើមនុស្សរាយជិត៩ពាន់នាក់ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញនៅឃុំគោរមៀត ស្រុកថ្មពួក។

នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា(AOT-KH)ដែលដឹកនាំដោយប្រធានបេសកម្មក្រុមអ្នកសង្កេតការអាស៊ាន(AOT-KH HOM)ពីសាធារណរដ្ឋហ្វីលីពីនបានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា.ថៃនៅចំណុចទី១.តំបន់បឹងត្រកួនភូមិបន្ទាយមានរិទ្ធ និងចំណុចទី២.បង្គោលព្រំដែនលេខ៣៧(បង្គោលឯកភាពគ្នា)ស្ថិតភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក។

ការចុះសង្កេតការណ៍នេះគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយោគយល់ដឹងទូលំទូលាយនិងផ្អែកលើការសង្កេតផ្ទាល់អំពីស្ថានភាពនៅតំបន់ព្រំដែនព្រមទាំងបង្ហាញពីគោលជំហរបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការពិភាក្សានិងយន្តការទ្វាភាគីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វាភាគីស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាននិងអាណត្តិរបស់គណៈកម្មការច្រុះខណ្ឌសីមាព្រំដែនគោក(JBC)។

គួររំលឹកថា៖ប្រជាពលរដ្ឋស៊ីវិលរស់នៅតំបន់បឹងត្រកួនចំនួន៤ភូមិមានចំនួន១.៨៧០គ្រួសារ ស្មើមនុស្សរាយ៨.៧៩០នាក់ក្នុងនោះមានកុមារចំនួន១.៩៨០នាក់រហូតដល់ពេលនេះមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញបានឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅទីតាំងខាងលើតាមរយៈការរាយលួសបន្លានិងដាក់ពង្រាយកុងទីន័ររួមទាំងផ្ទៈសម្បែងរបស់ពួកគាត់ក៍ត្រូវបានបំផ្លិចបំផ្លាញផងដែល៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង