ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ខេត្តបន្ទាយមានជ័យ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយភូមិឆ្នាំ២០២៦ក្នុងចំណោមបេក្ខជន៦,៥០២នាក់ អវត្តមាន៥៥នាក់ មានបញ្ហាសុខភាព៣នាក់

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយភូមិឆ្នាំ២០២៦ក្នុងចំណោមបេក្ខជន៦,៥០២នាក់អវត្តមាន៥៥នាក់មានបញ្ហាសុខភាព៣នាក់ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នៅក្រុងសិរីសោភ័ណ។

ខណៈពេលកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាឆ្នាំ២០២៦នៅព្រឹកមិញនេះវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យតំណាងក្រសួងអប់រំយុវជននិងកីឡា និងអង្គភាពប្រឆាំងអំពើរពុករលួយ គណៈមេប្រយោគ។

លោក ឈូរ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ប្រឡងបាក់ឌុបឆ្នាំ២០២៦នេះមានបេក្ខជនសរុបចំនួន៦,៥០២នាក់ក្នុងនោះស្រី៣,៧០៧នាក់ មានមណ្ឌលប្រឡងចំនួន៨ និងបន្ទប់ចំនួន២៦១បន្ទប់និងមានបេក្ខជនចំណេះទូទៅចំនួន៥,៨៨៧នាក់ បេក្ខជនស្វៃរិនចំនួន៤២៧នាក់ បេក្ខជនបំពេញវិជ្ជាចំនួន១៨៨នាក់។

លោកបានបញ្ជាក់ថា៖ក្នុងចំណោមបេក្ខជនសរុបចំនួន៦,៥០២នាក់មានបេក្ខជនអវត្តមានចំនួន៥៥នាក់ស្រី២២នាក់មានបេក្ខជនចំណេះទូទៅអវត្តមានចំនួន៩នាក់ស្រី៦នាក់ បេក្ខជនស្វៃរិនអវត្តមានចំនួន៣៥នាក់ស្រី១៤នាក់ បេក្ខជនបំពេញវិជ្ជាអវត្តមានចំនួន១១នាក់ស្រី២នាក់ មានបេក្ខជនដែលមានបញ្ហាសុខភាពចំនួន៣នាក់ស្រី២នាក់ក្នុងនោះមាន១.ស្រី១នាក់គ្រុណឈាមនៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ ២.ស្រី១នាក់នៅមណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ៣.ស្រី១នាក់នៅមណ្ឌលសាកលវិទ្យាល័យជាតិមានជ័យបេក្ខជនទាង៣នាក់កំពុងប្រឡងក្នុងបន្ទប់សង្គ្រោះ។

លោក ឈូ ប៊ុនរឿង បានបញ្ជាក់ថា៖នៅថ្ងៃដំបូងប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ឃើញថាអកាសធាតុល្អប្រសើរមេឃស្រឡះដំណើរការប្រឡងល្អឃើញសាច់ញាតិបេក្ខជនមករងចាំលើកទុកចិត្តកូនច្រើននៅផ្នែកខាងក្រៅបរិវេណពិតជាមានសណ្តាប់ធ្នាប់ល្អប្រសើរ៕(ប៊ុន ធឿន)​

អត្ថបទដែលជាប់ទាក់ទង