ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ខឹងបងស្រីស្រលាញ់ភេទដូចគ្នា កាន់កាំបិតតាំងតោ គំរាមរកកា…ប់ បង្ហោះក្នុងTikTok ល្បីដល់ប៉ូលិសខណ្ឌកំបូល ចុះទៅឃាត់ខ្លួន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ចុះស្រាវជ្រាវលើករណីកាន់កាំបិតគំរាមនឹងកាប់បង្ហោះនៅលើបណ្ដាញសង្គម TikTok កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ 52F ជាន់ផ្ទាល់ដីតាមផ្លូវលំ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចយើងបានស្រាវជ្រាវរកបុរសខាងលើនោះក៏បាននាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកដើម្បីធ្វើការសួរនាំបានឱ្យដឹងថា ករណីនេះជាករណីជម្លោះក្នុងគ្រួសារបណ្ដាលមកពីការខឹងបងស្រីបង្កើតដែលស្រាលញ់ភេទដូចគ្នា ទើបឈ្លោះប្រកែកគ្នាជាមួយនារីដែលត្រូវជាសង្សារបងស្រីរបស់ខ្លួន ដោយមិនចង់ឱ្យស្នាក់នៅបន្ទប់ជាមួយគ្នាបន្តទៀត។

ជនសង្ស័យឈ្មោះ ហ៊ុយ ស៊ាងហួរ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ (ឃាត់ខ្លួន គ្មានសារធាតុមាន)។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាព្រមានមិនឱ្យមានសកម្មភាពបែបនេះកើតឡើងបន្តទៀតទេ។

សូមបញ្ជាក់បន្ថែមថា ការបង្ក្រាបនេះ អនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
ដោយមានការបញ្ជាផ្ទាល់ពីលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូលផងដែរ៕ នុច​

អត្ថបទដែលជាប់ទាក់ទង