អភិបាលខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ចុះហត្ថលេខាកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរក្រោយមិនទាន់ច្បាស់លាស់
បន្ទាយមានជ័យ៖អភិបាលខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងបានចុះហត្ថលេខាកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរក្រោយមិនទាន់ច្បាស់លាស់ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ក្នុងពិធីចុះហត្ថលេខាលើសំណើរសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្ត្រីស្ថានប័នពាក់ព័ន្ធ។
ក្នុងអនុលោមតាមលិខិតបទដ្ឋានគតិយុត្តនិងឯកសារយោងរដ្ឋបាលខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ដោយមានផែនទីកំណត់ព្រំប្រទល់រដ្ឋបាលខេត្តទាំងពីរដោយគ្រប់គ្រងរដ្ឋបាលនៅពុំទាន់មានភាពច្បាស់លាស់នៅឡើយក្នុងការគ្រប់គ្រងរដ្ឋបាលសន្តិសុខនិងសណ្តាប់ធ្នាប់។
បន្ទាប់ពីសេចក្តីជូនដំណឹងលេខ៣៨៤១និងលិខិតលេខ១០០៤(ស.ជ.ណ)របស់ក្រសួងមហាផ្ទៃស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី/ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ទើបរដ្ឋបាលខេត្តទាំងពីរបានរៀបចំក្រុមការងារចុះសិក្សាស្រាវជ្រាវកំណត់ព្រំប្រទល់រវាងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង និងចំពិនិត្យទីតាំងដីជាក់ស្តែងដោយបានសម្រេចឯកភាពគ្នាធ្វើការកែសម្រួលព្រំប្រទល់និងងាយស្រួលការរៀបចំផែនការគ្រប់គ្រងការងារអោយបានច្បាស់លាស់៕(ប៊ុន ធឿន)
