ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

យប់ប្រើជើងធាក់ប្លន់ម៉ូតូគេយ៉ាងសកម្ម ឥលូវអស់លក្ខណ៍ រួចជើង ដៃវិញជាប់ខ្នោះរបស់សមត្ថកិច្ចខណ្ឌកំបូល

ជនសង្ស័យ៤នាក់ ជាក្រុមចោរធាក់ប្លន់យកម៉ូតូយ៉ាងសកម្មពេលរាត្រី ជាប់ខ្នោះដៃរបស់សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌកំបូល ក្រោយចេញធ្វើសកម្មភាព កាលពីវេលាម៉ោង ប្រហែល ០១ និង ៤០នាទី រំលងអធ្រាត ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦ នៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងឃាត់ខ្លួនបាននៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ជាបន្តបន្ទាប់ ។

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមមាន ៖
១.ឈ្មោះ សុទ្ធ សុផាត ហៅ សិដ្ឋ ភេទប្រុស អាយុ ១៩ ស្នាក់នៅភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌកំបូល ភ្នំពេញ។ (ឃាត់ខ្លួន)(គ្មានសារធាតុញៀន)
២.ឈ្មោះ ផាត សៀងហៃ ប្រុស អាយុ ១៨ឆ្នាំ ភូមិអូអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង កំពង់ស្ពឺ។ (ឃាត់ខ្លួន)(គ្មានសារធាតុញៀន)
៣.ឈ្មោៈ ប៊ន ស៊ីថា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ (ឃាត់ខ្លួន)(គ្មានសារធាតុញៀន)
៤.ឈ្មោះ ទ្រី រតនៈ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ (ឃាត់ខ្លួន)(គ្មានសារធាតុញៀន)

ចំណែក ជនរងគ្រោះ ឈ្មោះ សឿន សុភ័ក្ត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរដើររោងការ ស្នាក់នៅភូមិកំពង់សឹង្គ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្នុងនោះ សម្ភារៈបាត់បង់រួមមាន ៖ ម៉ូតូ ០១គ្រឿងម៉ាក និច ពណ៌ខៀវ សេីឆ្នាំ០២៤ ឡើងសេរីឆ្នាំ០២៦ ពាក់ផ្លាក់លេខ តាកែវ 1AD-7248 និងដកហូតវត្ថុតាងចាប់យករួមមាន ម៉ូតូ ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MM-9652។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២៣ និង ០០នាទី ជនរងគ្រោះ និងមិត្តភក្តិចំនួន ០៣នាក់ទៀត បានជិះម៉ូតូចំនួន ០២គ្រឿង ចេញពីបន្ទប់ជួលស្ថិតនៅភូមិតាកេរ្តិ៍ (សង្កាត់កំបូល) ដើម្បីទៅហូបអីនៅផ្សាខេម៉ល (សង្កាត់កាកាប១) តែម្ដង។ វេលាម៉ោងប្រហែល២១ និង ៣០នាទី ជនសង្ស័យឈ្មោះ ប៊ន ស៊ីថា បានតេទូរសព្ទមកបបួល ជនសង្ស័យឈ្មោះ សុទ្ធ សុផាត ហៅ សិដ្ឋ ទៅដើរលេងនៅភ្នំពេញ ម្ដុំកោះពេជ្រ សង្កាត់ទន្លេបាសាក់ ពេលនោះ ជនសង្ស័យឈ្មោះ សុទ្ធ សុផាត បានយល់ព្រម ចាំទៅជួបគ្នានៅកោះពេជ្រ រួចជនសង្ស័យឈ្មោះ សុទ្ធ សុផាត បានបបួលជនសង្ស័យឈ្មោះ ផាត សៀងហៃ ភេទប្រុស អាយុ ១៩ឆ្នាំ រួចក៏បានជិះម៉ូតូទៅជាមួយគ្នាតែម្ដង។ ពេលទៅដល់កោះពេជ្រ វេលាម៉ោងប្រហែល ២៣ និង ០០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែឃើញ ជនសង្ស័យឈ្មោះ ទ្រី រតនៈ នៅជាមួយជនសង្ស័យឈ្មោះ ប៊ន ស៊ីថា ដែរ រួចក្រុមជនសង្ស័យ បាននាំគ្នាជិះដើរលេងនៅទីនោះតែម្ដង។

រហូតដល់វេលាម៉ោងប្រហែល ០១ និង ៤០នាទី ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ជនរងគ្រោះ និងមិត្តភក្តិ បាននាំគ្នាត្រឡប់មកបន្ទប់ជួលវិញ ពេលជនរងគ្រោះ ជិះរហូតមកដល់ចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល វេលាម៉ោងប្រហែល ០២ និង ០០នាទី ស្របពេលនោះ ក្រុមជនសង្ស័យ ជិះម៉ូតូមកដល់ក្បែរនោះដែរ រួចជនសង្ស័យឈ្មោះ ប៊ន ស៊ីថា បានបន្ថែមល្បឿនម៉ូតូ ដេញតាមវាទទឹមម៉ូតូរបស់ជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ប៊ន ស៊ីថា បានធ្វើសកម្មភាព ប្រើជើងធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបានសម្រេច រួចក្រុមជនសង្ស័យបានជិះម៉តូត្រឡប់ក្រោយគេចខ្លួនបាត់ ភ្លាមនោះ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងលើក្រុមជនសង្ស័យតែម្ដង។ បន្ទាប់ពីទទួលពាក្យបណ្ដឹងរួច សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៧ និង ៣០នាទី ឈានទៅឃាត់ ខ្លួនបានជនសង្ស័យឈ្មោះ សុទ្ធ សុផាត ហៅ សិដ្ឋ នៅចំណុចភូមិទួលសាម៉ (សង្កាត់កំបូល) យកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំបូលតែម្ដង។

បន្ទាប់ពីសាកសួរ សមត្ថកិច្ចយើងបានសហការណ៍ជាមួយកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ឈានទៅឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យចំនួន ០៣នាក់ ទៀតឈ្មោះ ផាត សៀងហៃ ភេទប្រុស អាយុ ១៩ឆ្នាំ, ឈ្មោះ ប៊ន ស៊ីថា ភេទប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ ទ្រី រតនៈ ភេទប្រុស អាយុ ១៨ឆ្នាំ នាំយកមកសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំបូលតែម្ដងរួចឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ នុច

អត្ថបទដែលជាប់ទាក់ទង