ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ចោរលួចម៉ូតូ០៤នាក់ ធ្វើសកម្មភាពយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ជាប់ខ្នោះដៃរបស់សមត្ថកិច្ច

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០៤នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ចំនួន ០២ករណីផ្សេងគ្នា ជាប់ខ្នោះដៃរបស់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ រួមមាន ៖
១-ឈ្មោះ ជឿន សាវុធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ ហ៊ុន សុខជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ពួកគេបានធ្វើសកម្មភាព លួចម៉ូតូ របស់ប្រជាពលរដ្ឋ ) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនបាននៅវេលាម៉ោង ២៣៖៣៦នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចម្តុំពេទ្យបង្អែកចតុមុខ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដកហូតបាន ម៉ូតូ០១គ្រឿង ម៉ាក ស៊ុយស៊ូគីនិច ពណ៌ស-ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ1M-9520។

ចំណែកជនសង្ស័យ២នាក់ទៀតរួមមាន ៖
១-ឈ្មោះ ភន់ ផល ហៅ កណ្ដៀ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ ប៉ឹង តុលា ហៅ តុលា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ពួកគេបានធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចក្រុមហ៊ុន យូអិនធី ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ហើយត្រូវបាន កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោង០៣:២០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវលេខ១៥៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបាន ម៉ូតូ០១គ្រឿង ម៉ាក ស៊ុយស៊ូគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-5304 ។

សូមបញ្ជាក់ថាការបង្ក្រាបនេះ គឺដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ ផងដែរ ។

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ នុច

អត្ថបទដែលជាប់ទាក់ទង