ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ត្រូវសហការជាសមត្តកិច្ចពាក់ព័ន្ធបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេម

បន្ទាយមានជ័យ៖មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ត្រូវសហការជាសមត្តកិច្ចពាក់ព័ន្ធបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យត្រូវអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនអោយបានខ្ជាប់ត្រូវសហការល្អជាមួយកម្លាំងសមត្តកិច្ចពាក់ព័ន្ធរួមគ្នាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេមតាមគ្រប់រូបភាពដូចអ្វីដែលបានសហការនិងអនុវត្តកន្លងមក។

លោកបានបញ្ជាក់ថា៖រយៈពេលកន្លងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានយក ចិត្តទុកដាក់ការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងការពារអធិបតេយ្យភាពនៅពេលដែលភាគីទាហានថៃមានបំណងឈ្លានពានកម្ពុជានិងសហការជាមួយកម្លាំងសមត្តកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេមក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ តាមបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកឧត្តសេនីយ៍ត្រី បោន ប៊ិន មានប្រសាសន៍ណែនាំដល់កងកម្លាំងត្រូវខិតខំបម្រើប្រជា ពលរដ្ឋការពារសន្តិសុខនិងសណ្តាប់ធ្នាប់ ត្រូវលុបបំបាត់ក្រុមបងតូចបងធំដែលបង្កអសន្តិសុខក្នុងមូលដ្ឋាននិងលុបបំបាត់បទល្មើសគ្រឿងញៀននិងចោលួច ចោប្លន់ត្រូវលុបបំបាត់អោយអស់ដើម្បីភូមិ/ឃុំមានសុវត្ថិភាព កម្លាំងត្រៀមជានិច្ចត្រូវអនុវត្តតាមបទបញ្ជារថ្នាក់ដឹកនាំក្នុងករណីចាំបាច់ដែលកើតមានឡើងដោយយថាហេតុ៕(ប៊ុន  ធឿន)

អត្ថបទដែលជាប់ទាក់ទង