ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដ អាចចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ដោយចៀសវាងការកាប់ទន្ទ្រានដីព្រៃ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្កមការងារផ្លូវការនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានណែនាំដល់ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ អាចចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ដោយចៀសវាងការកាប់ទន្ទ្រានដីព្រៃ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។ នេះបើយោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន ។

 

សម្តេចបានបន្តថា រាជរដ្ឋាភិបាលមានកម្មវិធីសម្រាប់ផ្តល់ដីជូនប្រជាពលរដ្ឋ ដែលអត់មានដីពិតប្រាកដ ដូចជាកម្មវិធី LASED, កម្មវិធីផ្តល់ដីសង្គមកិច្ចជូនអតីតយុទ្ធជន, កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។ ដែលបានផ្តល់ដីជូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារកន្លងមកហើយ។

 

គួរជម្រាបជូនថា រាជរដ្ឋាភិបាល បានបង្កើតកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចមួយ ដែលមានឈ្មោះ ថា«កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នា អភិវឌ្ឍន៍ដោយចីរភាព»។ គោលដៅនៃកម្មវិធីនេះ គឺដើម្បីដោះស្រាយនូវតម្រូវការពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ និងផ្តល់ឱកាសឱ្យពួកគេបានចូលរួមការពារដីរដ្ឋ និងព្រៃឈើ
ការរៀបចំកម្មវិធីនេះ នឹងផ្តោតឆ្ពោះទៅតំបន់ភាគឦសាននិងតំបន់មួយចំនួនទៀត ដែលមានការជាបាច់ ក្នុងការការពារធនធានធម្មជាតិ និងការអភិវឌ្ឍន។ ដើម្បីបង្កើនប្រសិទ្ធភាព និងសំទុះ នៅក្នុងការកិច្ចការងារយន្តការថ្នាក់ជាតិ ដែលនាយករដ្ឋមន្ត្រីគឺជាប្រធាន និងយន្តការថ្នាក់លេខាធិការដ្ឋាន នឹងត្រូវបង្កើតឡើង ដើម្បីធានាភាពត្រឹមត្រូវ និងសុក្រឹតភាព នៃកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីនេះ៕

អត្ថបទដែលជាប់ទាក់ទង