ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បុកចូលបង្ក្រាបទីតាំងសង្ស័យលួចលាក់ Online Scams នៅស្រុកចន្ទ្រា ឃាត់ខ្លួនបានជាង១០០នាក់ ជាមួយវត្ថុតាងជាច្រើន!

ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការ ចុះបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ០២ទីតាំង(ផ្ទះជួល និងផ្ទះសណាក់) នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ក្នុងរង្វង់ប្រតិបត្តិការនេះទៀតសោត សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១០នាក់ ស្រី ១៨នាក់ (ជនជាតិវៀតណាម ៩១នាក់,ជនជាតិចិន ១៤នាក និងជនជាតិខ្មែរ ០៥នាក់) ព្រមទាំងបានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើស Online Scams ជាច្រើនទៀតផងដែរ ក្នុងនោះមានដូចជា ៖

គោលដៅទី០១៖ ផ្ទះជួលរបស់ឈ្មោះ រ៉ៃ ស្រីណុច ភេទស្រី ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្នុងនោះសមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់/ស្រី១៣នាក់ (វៀតណាម ៥១នាក់/ស្រី ១២នាក់, ចិន ១៣នាក់(ប្រុស) និងខ្មែរ ០៣នាក់/ស្រី ០១នាក់)។ ចាប់យកវត្ថុតាងរួមមាន ៖ កុំព្យូទ័រយួរដៃ Laptop០១គ្រឿង លិខិតឆ្លងដែន ០២ក្បាល, ទូរស័ព្ទដៃចម្រុះ ៤៥ គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួន០៣គ្រឿង , iPad០១គ្រឿង។

គោលដៅទី ០២៖ ផ្ទះសំណាក់យីហោឈ្មោះសាណាតា ជារបស់ឈ្មោះ ហ៊ុន ភឿង ភេទស្រី ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ សមត្ថកិច្ចឃាត់បានខ្លួនចំនួន ៤៣នាក់ (វៀតណាម៤២នាក់/ស្រី៥នាក់ និងចិន០១នាក់ ប្រុស) ចាប់យកវត្ថុតាងរួមមាន ៖ កុំព្យូទ័រយួរដៃ Laptop០៨គ្រឿង , លិខិតឆ្លងដែន១៤ក្បាល, ទូរស័ព្ទដៃចម្រុះ១០៩ គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួន
៣៨គ្រឿង, អត្តសញ្ញាណប័ណ្ណវៀតណាម ១២ សន្លឹក, ស៊ីមកាតវៀតណាម០១កាត។

ការបង្ក្រាបនេះទៀតសោត គឺអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង ។ ជាក់ស្តែង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង ចុះមកបង្ក្រាបតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើស ក្រុមការងារបានបិទសុីល ទីតាំងបណ្ដោះអាសន្ន ៕

អត្ថបទដែលជាប់ទាក់ទង