កម្លាំងកងរាជអាវុធហត្ថបង្ក្រាបរយៈពេល២ថ្ងៃឃាត់ខ្លួនសង្ស័យជាង៤០នាក់និងម៉ូតូ១២គ្រឿងដែលជាកន្លែងទិញម៉ូតូចោរបំបែកគ្រឿងនិងផ្គុំម៉ូតូលក់
បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថបង្ក្រាបរយៈពេល២ថ្ងៃឃាត់ខ្លួនសង្ស័យជាង៤០នាក់និងម៉ូតូ១២គ្រឿងដែលជាកន្លែងទិញម៉ូតូចោរបំបែកគ្រឿងនិងផ្គុំម៉ូតូលក់នៅថ្ងៃទី២១ដល់២២ ខែសីហា ឆ្នាំ២០២៦ស្ថិតភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយសកម្មភាពចោលួចនិងកាប់ប្លន់យកម៉ូតូដែលកើតឡើងក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត កម្លាំងជំនាញបានទទួលបណ្តឹងបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានប្រតិបត្តិការបង្ក្រាបរយៈពេល២ថ្ងៃចាប់ពីថ្ងៃទីង២១ដល់២២ ខែសីហា ឆ្នាំ២០២៦ដែលបង្ក្រាប៤គោលដៅឃាត់ខ្លួនសង្ស័យបានប្រមាណជាង៤០នាក់និងម៉ូតូចំនួន១២គ្រឿងមានគ្រឿងបន្លាសម៉ូតូជាច្រើនគ្រឿងទៀត។
លោកបានបញ្ជាក់ថា៖ក្រោយកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាង៤០នាក់និងវត្ថុតាងមានម៉ូតូនិងសម្ភារៈដែលជាគ្រឿងម៉ូតូជាច្រើនគ្រឿងត្រូវបានយកមករក្សាទុកនៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោយសាកសួរក្នុងចំណោមជាងហ៤០នាក់មានម្នាក់ដែលជាអ្នកទិញម៉ូតូពីចោយកមកបំបែកគ្រឿងលក់ដែលមានគ្រឿងម៉ូតូជាច្រើនក្នុងឃ្លាំងដែលបានបំបែកលក់។
លោកវរៈសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌បានបញ្ជាក់ថា៖ប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦បង្ក្រាប២ទៅ៣គោលដៅឃាត់ខ្លួនជនសង្ស័យជាង២០នាក់ក្រោយសាកសួរតាមចម្លើយសារភាពចុះបង្ក្រាបបន្តនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ឃាត់ខ្លួនជនសង្ស័យជាង២០នាក់និងរឹបអូសបានម៉ូតូចំនួន១២គ្រឿងនិងសម្ភារៈម៉ូតូជាច្រើនទៀតនិងមានគ្រឿងញៀនិងដាវកាំបិតដែលធ្វើសកម្មភាពកាប់ប្លន់។
លោកបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យក្នុងចំណោមជាង៤០នាក់មានម្នាក់ដែលជាម្ចាស់ឃ្លាំងបានសារភាពថាខ្លួនបានទិញម៉ូតូ១គ្រឿងតំលៃ៥០ទៅ៧០ម៉ឺនរៀលហើយយកមកពុះបំបែកគ្រឿងហើយផ្គុំនិងរៀបម៉ូតូលក់លក់គ្រឿងក្រោយសាកសួរហើយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានរៀបចំនីតិវិធីដើម្បីអនុវត្តន៍បន្ត ហើយកម្លាំងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវរកចាប់ជនល្មើសកាប់ប្លន់យកម៉ូតូការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយភូមិ/ឃុំមានសុវត្ថិភាព៕(ប៊ុន ធឿន)
