ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ក្មេងទំនើង០៤នាក់ ជាប់ខ្នោះដៃរបស់សមត្ថកិច្ចខេត្តមណ្ឌលគិរី ០៧នាក់ទៀតកំពុងរត់គេចខ្លួន

មណ្ឌលគិរី ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងកម្លាំងជំនាញយុត្ដិធម៌ នៃអធិការដ្ឋានគរបាលស្រុកកែវសីមា បានធ្វេីការស្រាវជ្រាវករណីហិង្សាដោយចេតនា(ធ្វេីឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ) ១ករណី ដែលបង្កឡេីងដោយជនសង្ស័យចំនួន ១១នាក់ ។

ជនសង្ស័យទាំងនេះបានធ្វើសកម្មភាពនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៨:៥នាទី នៅចំណុចផ្ទះលក់កាហ្វេមួយកន្លែងស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្រោយមកកម្លាំងជំនាញបាន ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់។ ដោយឡែកជនសង្ស័យជាជនបង្ក និងបក្ខពួកចំនួន៧នាក់ទៀតបានរត់គេចខ្លួនបាត់ កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន។

ក្នុងនោះវត្ថុតាងចាប់យកបានរួមមាន៖ ដុំថ្ម ៧ដុំ, កាំបិតផ្គាក់ ១ដើម, ដាវកែច្នៃ ៣ដើម និងទូរស័ព្ទ ៤គ្រឿង។

ការបង្ក្រាបនេះ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី, ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាង កម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង