បន្ទាយមានជ័យ៖ផ្លូវកៅស៊ូបាក់ស្រុតមួយចំហៀងចូលស្ទឹងប្រវែង១៥០ម៉ែត្រខូចខាតរយៈពេល៣ខែគម្រោងកសាងឡើងវិញឆ្នាំ២០២៧នៅចំណុចភូមិអូរតាម៉ា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
ប្រជាពលរដ្ឋបានប្រាប់ថា៖ផ្លូវកៅស៊ូដែលបាក់ស្រុកចូលស្ទឹងមួយចំហៀងបណ្តាលប្រជាពលរដ្ឋបើកបរឆ្លងកាត់ពិតជាជួបការលំបាក់ព្រោះនៅសល់ផ្លូវមួយចំហៀងខាងត្បូងតូចពិបាក់ជៀសគ្នា ពេលបើកបរដល់ចំណុចផ្លូវបាក់ត្រូវអោយរថយន្តម្ខាងចរាចណ៍ផុតទើបម្ខាងទៅមកបានសង្ឃឹមថាមន្ទីជំនាញស្នើសុំទៅក្រសួងកសាងបានឆាប់ហើយអគុណចំពោះខាងមន្ទីបានដាក់របាំងការពារនិងភ្លើងជាសញ្ញាកន្លែងផ្លូវបាកស្រុកដើម្បីសុវត្ថិភាព។
លោក កែវ តារ៉ារស្មី អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា៖ដែលកៅស៊ូដែលបាក់ស្រុតចូលស្ទឹងរយៈពេលជិត៣ខែមកហើយដែលមានប្រវែងជាង១០០ម៉ែត្រពេលនេះមន្ទីជំនាញបានយករបាំងមកដាក់ការពារនិងភ្លើងជាសុវត្ថិភាពអ្នកដំណើរហើយមន្ទីជំនាញបានចុះពិនិត្យធ្វើគម្រោងស្នើសុំទៅក្រសួងដើម្បីកសាងឡើងវិញសង្ឃឹមថាប្រជាពលរដ្ឋធ្វើដំណើរលំបាក់ជៀសគ្នាបន្តិចតែមានការយកយល់។
លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ផ្លូវកៅស៊ូដែលបាក់ស្រុកចូលស្ទឹងមាន២កន្លែងមាន១.កន្លែងចំណុចភូមិអូរតាម៉ាបាក់ផ្លូវស្រុតចូលស្ទឹងប្រវែងជាង១៥០ម៉ែត្រ ២.ចំណុចគីឡូ៤ស្ថិតភូមិអន្លង់មានទ្រព្យផ្លូវបាក់ស្រុកចូលស្ទឹងនិងប្រេះប្រវែងជិតជាង១០០ម៉ែត្រព្រោះគុណភាពដីក្រោមដែលទ្រមិនរួចបណ្តាលបាក់ផ្លូវនេះកសាងតាំងពីឆ្នាំ២០២២រហូតពេលនេះទើបបាក់ស្រុកចូលស្ទឹងបានធ្វើគម្រោងស្នើសុំទៅក្រសួងដើម្បីឡើងកសាងឡើងវិញនៅឆ្នាំ២០២៧ខាងមុខនៅពេលទឹកស្រក៕(ប៊ុន ធឿន)
