ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

មនុស្សជិត ១៣០នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ! មកដឹងពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង ទាំងអស់គ្នា!  

ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ មានក្មេងទំនើង និងជនងប់ល្បែង ជិត១៣០នាក់ ត្រូវបានត្រូវសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ក្នុងចំណោមករណីសរុប ករណីក្មេងទំនើងមាន២៧ករណី ដោយសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១១៩នាក់បញ្ជូនទៅតុលាការ ខណៈករណីល្បែងស៊ីសងមាន១០ករណី ឃាត់ខ្លួនមនុស្ស១៧នាក់ ក្នុងនោះបញ្ជូនទៅតុលាការ១០នាក់ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៧នាក់។ នេះបើយោងតាមការផ្សយរបស់ ក្រសួងមហាផ្ទៃ ។

បើតាមរបាយការណ៍ មូលដ្ឋានដែលសមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើង រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ ក្រចេះ រតនគិរី និងខេត្តស្វាយរៀង ខណៈករណីល្បែងស៊ីសងវិញ មាននៅខេត្តកណ្តាល កំពត កំពង់ចាម និងខេត្តស្វាយរៀង។

យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង អ្នកលេងល្បែងប្រឈមការផ្ដន្ទាទោសពិន័យប្រាក់ ឬដាក់ពន្ធនាគារពី ១ថ្ងៃ ដល់ ១ខែ (ឬទាំងពីរ) ខណៈអ្នកបើក អ្នកចាត់ចែងវង់ល្បែងប្រឈមការដាក់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យប្រាក់ពី ៥លាន ដល់ ២០លានរៀល។

មែនទែនទៅ ពាក្យថា «ក្មេងទំនើង» មិនមែនជាពាក្យបច្ចេកទេស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយផ្ទាល់នោះទេ ប៉ុន្តែទង្វើដែលក្មេងទំនើងភាគច្រើនប្រព្រឹត្ត ត្រូវទទួលទោសទណ្ឌយ៉ាងធ្ងន់ធ្ងរតាម ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមប្រភេទបទល្មើស។

ប្រភេទបទល្មើស និងទោស រួមមាន បទហិង្សាដោយចេតនា ដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ដល់ ៦លានរៀល បទធ្វើឱ្យខូចខាតដោយចេតនា ដូចជាការកាប់បំផ្លាញម៉ូតូ ឡាន ឬទ្រព្យសម្បត្តិសាធារណៈ/ឯកជន ដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ដល់ ៤លានរៀល។

ក្រៅពីនេះ ប្រសិនបើការដេញកាប់គ្នាបណ្តាលឱ្យមានមនុស្សស្លាប់ ឬមានចេតនាសម្លាប់ ដោយត្រូវចោទប្រកាន់ពីបទ «ឃាតកម្ម» ឬ «ប៉ុនប៉ងឃាតកម្ម» ប្រឈមមុខនឹងការដាក់ពន្ធនាគារពី១០ឆ្នាំ ដល់ ២០ឆ្នាំ និងប្រសិនបើយកតាមខ្លួននូវដាវ កាំបិត កែច្នៃ ឬអាវុធផ្សេងៗក្នុងបំណងបង្កហិង្សា អាចនឹងដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់៕

អត្ថបទដែលជាប់ទាក់ទង