កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខ
បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមាជ័យនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយមានសម្មភាពកាប់ប្លន់យកម៉ូតូនិងឆក់លួចក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៣០នាក់រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២១ដល់២២ ខែសីហា ឆ្នាំ២០២៦ក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បាននាំយកសាកសួរតាមចម្លើយសារភាពនិងជាមុខសញ្ញាកាប់ប្លន់យកម៉ូតូនិងឆក់លួចហើយប្រើប្រាស់គ្រឿងញៀនត្រូវបានអនុវត្តនីតិវិធីបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់។
លោកវរៈសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌បានបញ្ជាក់ថា៖ជាការណែនាំពីលោកឧត្តសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយភូមិ/ឃុំមានសុវត្ថិភាពកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់និងកំពុងស្រាវជ្រាវអនុវត្តបន្តទៀត៕(ប៊ុន ធឿន)
