ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

បង្ក្រាបបានជនជាតិវៀតណាម២នាក់ រួមជាមួយគ្រឿងញៀនជាង៣គីឡូក្រាម នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ជនសង្ស័យជនជាតិវៀតណាមចំនួន២នាក់ រួមជាមួយវត្តុតាងគ្រឿងញៀនជាង៣គីឡូក្រាម ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការក្រុងបាវិត ធ្វើការឃាត់ខ្លួននិងបញ្ជួនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តនិងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបានបន្តទៀតថា៖បន្ទាប់ពីចុះបង្កាបទីតាំងជនសង្ស័យសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជនជាតិវៀតណាម÷
១.ឈ្មោះ ដូ វាំងវុិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត
២.ឈ្មោះ ឡេ អាញ់ភូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត។

សមត្ថកិចបានដកហូតបានសម្ភារៈវត្ថតាងរួមមាន៖
សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់៣,១៤៩.៣៣ក្រាម(៣គីឡូ១៤៩.៣៣ក្រាម)
ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ២,២០៥.៥០ក្រាម
ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៩៤១.០៣ក្រាម
ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ២.៨០ក្រាម
រថយន្ត ០១គ្រឿង ម៉ូតូ០១គ្រឿង ទូរស័ព្ទដៃ ០៣គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនម០៣គ្រឿង គ្រាប់បែកដៃ ០១គ្រាប់ គ្រាប់កាំភ្លើងខ្លី ១៦គ្រាប់ ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត។

បច្ចប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់រួចរាល់ហើយ៕
 

អត្ថបទដែលជាប់ទាក់ទង