ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

យី! រំលោ…ភនាងបាន២ដងហើយ ឆ្លៀតលួចលុយទៅអស់ទៀត!

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួន ក្រោយប្រើប្រាស់គ្រឿងញៀន រួចទៅចាប់រំលោភស្ត្រីម្នាក់ បានសម្រេច២លើកហើយ ថែមទាំងលួចលុយរបស់ជនរងគ្រោះទៀត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលនៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ ចំរើន ហៅក្រៅចាវ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលភូមិព្រៃពែក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម(+)។ ចំណែកជនរងគ្រោះ ជាស្ត្រីអាយុ៤៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកសិករ បាត់បង់លុយចំនួនមួយលានពីរម៉ឺនរៀល(១,០២០,០០០៛)។

នគរបាលស្រុកអង្គស្នួល បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានស្នាក់នៅបន្ទប់ជួលជាមួយមិត្ដភិត្តដើម្បីស្វែងរកការងារធ្វើ រហូតដល់ថ្ងៃកើតហេតុជនរងគ្រោះនិងមិត្ដ ត្រូវទៅធ្វើកាត(បសស) និងកាតធនាគារABA ហើយក៏បានជួលជនសង្ស័យជិះម៉ូតូឌុបទៅ ដោយដាក់មិត្ដរបស់ជនរងគ្រោះចូលធ្វើកាតធនាគារABA មុខផ្សារត្រពាំងអំពិល បន្ទាប់មកជនសង្ស័យក៏បន្តឌុបជនរងគ្រោះទៅធ្វើកាត(បសស) នៅផ្សារព្រែកផ្ដៅ ខេត្ដកំពង់ស្ពឺ។ នៅពេលទៅដល់បុគ្គលិកធ្វើ(បសស) បានប្រាប់ទៅជនរងគ្រោះថា មិនអាចធ្វើកាត(បសស)បានទេ លុះត្រាតែមានលិខិតបញ្ជាក់បម្រើលការងាររបស់ក្រុមហ៊ុនណាមួយទើបធ្វើបាន ។ ពេលជនរងគ្រោះឮដូចនោះក៏បានហៅជនសង្ស័យឲ្យឌុបទៅបន្ទប់ជួលរបស់មិត្តវិញ។ នៅពេលឌុបជនរងគ្រោះទៅវិញនោះជនសង្ស័យក៏បានចូលយកកូនសោទ្វារបន្ទប់ជួលពីមិត្ដជនរងគ្រោះនៅកន្លែងធ្វើកាតធនាគារABA ។ ពេលទៅដល់បន្ទប់ជួលជនសង្ស័យបានចាក់សោរទ្វារ ហើយឲ្យជនរងគ្រោះចូលទៅសម្រាកក្នុងបន្ទប់ នៅពេលនោះជនសង្ស័យក៏ចូលទៅសម្រាកនៅក្នុងបន្ទប់នោះដែល ដោយបានបិទទ្វារដាក់គន្លឹះ ហើយជនសង្ស័យបានចាប់ផ្ដើមលួងលោម ចាប់ឱបជនរងគ្រោះ ដោយសន្យារកការងារឲ្យធ្វើនិងរកបន្ទប់ជួលឲ្យស្នាក់នៅ បន្ទាប់មកក៏ចាប់រំលោភជនរងគ្រោះរហូតបានសម្រេចចំនួន០២លើក ហើយជនរងគ្រោះបានចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន ពេលចេញពីបន្ទប់ទឹកវិញស្រាប់តែបាត់ជនសង្ស័យ ហើយជនរងគ្រោះក៏បានយកកាបូបដើម្បីដកលុយទិញទឹកផឹកស្រាប់តែបាត់លុយចំនួនមួយលានពីរម៉ឺនរៀល(១ ០២០ ០០០៛)ពីកាបូបអស់ទៀត ទើបជនរងគ្រោះទូរស័ព្ទទៅមិត្ដដើម្បីទាក់ទៅជនសង្ស័យភ្លាមៗ តែជនសង្ស័យបានព្យាយាមឆ្លើយបដិសេធ ក្រោយមកទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលលំហាច បន្ទាប់ពីទទួលពាក្យបណ្ដឹងហើយ ក៏ហៅជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួនាំតាមនីតិវិធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានរំលោភជនរងគ្រោះបានសម្រេចចំនួន០២លើក និងបានលួចយកលុយរបស់ជនរងគ្រោះសរុបចំនួនមួយលានពីរម៉ឺនរៀល(១ ០២០ ០០០៛) ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់តាមការច្បាប់ ៕ អែលមេសា

   

អត្ថបទដែលជាប់ទាក់ទង